កីឡាជាតិ
ជាតិ
«អ្នកលេងគុន» លើកទី២ ផ្ទុះការគាំទ្រទ្វេគុណ១០! កីឡាករល្បុក្កតោ រិន សារ័ត្ន ប្រកួតជាមួយកីឡាករJiar Orlando Castillo រហស្សនាមស្ដេចពស់វែក មកពីហ្វីលីពីន (Snake Man) នាការប្រកួត«អ្នកលេងគុន» កាលពីថ្ងៃទី១៥ ធ្នូ ២០២៣
× «អ្នកលេងគុន» បានបញ្ចប់ទៅកាលពីយប់ថ្ងៃទី១៥ ធ្នូ ដោយភាពជោគជ័យ លើសពីការរំពឹងទុក ។ លោក សយ ផាន់និច និងលោក វី តារ៉ា អ្នករៀបចំកម្មវិធី«អ្នកលេងគុន» មើលឃើញថា សន្ទុះនៃការគាំទ្រកម្មវិធីប្រកួតលើកទី២នេះ ទ្វេគុណ១០ដង បើធៀបនឹងលើកទី១។
អ្នករៀបចំកម្មវិធីទាំងពីររូបនេះ មិនហ៊ានស្មានថា កម្មវិធី«អ្នកលេងគុន» ផ្ទុះការគាំទ្រខ្លាំងបែបនេះឡើយ។ដោយសារសន្ទុះគាំទ្រខ្លាំងបែបនេះ ធ្វើឱ្យលោក សយ ផាន់និច និងលោក វីតារ៉ា មានកម្លាំងចិត្តថែមទៀត ក្នុងការរៀបចំព្រឹត្តិការណ៍«អ្នកលេងគុន» លើកទី៣ នាឆ្នាំក្រោយ។
ព្រឹត្តិការណ៍«អ្នកលេងគុន»លើកទី២នេះ ប្រព្រឹត្តទៅដោយភាពល្អអស្ចារ្យ ជាលក្ខណៈស្ដង់ដារអន្តរជាតិ។ ជាពិសេស បានធ្វើឱ្យអន្តរជាតិបានស្គាល់ក្បាច់ល្បុក្កតោខ្មែរមួយកម្រិតទៀតហើយ តាមរយៈការបង្ហាញពីរបៀបថ្វាយបង្គំគុណគ្រូ មុនការប្រកួត និងការប្រើស្នៀត និងក្បាច់បច្ចេកទេសយកឈ្នះលើគូប្រកួត។
ផែនការជាបន្ទាប់ អ្នករៀបចំកម្មវិធី«អ្នកលេងគុន» គ្រោងរៀបចំការប្រកួតនេះ ឱ្យបានច្រើនថែមទៀត តាមលទ្ធភាព ដែលអាចធ្វើបាន ដើម្បីផ្សព្វផ្សាយគុនល្បុក្កតោខ្មែរ ឱ្យកាន់តែរីកសាយភាយ ទៅកាន់ពិភពលោក។
Tag:
ល្បុក្កតោ
អ្នកលេងគុន
© រក្សាសិទ្ធិដោយ thmeythmey.com