ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានអង្គររកចំណូលបានជិត៣៨លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ
02, Jan 2024 , 11:30 am        
រូបភាព
សៀមរាប៖ គ្រឹះស្ថានអង្គរ ដែលគ្រប់គ្រងចំណូលពីការលក់បណ្ណ ឬសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានរាយការណ៍ថា រយៈពេល១២ខែ ឆ្នាំ២០២៣ ស្ថាប័នរកចំណូលបានសរុបជិត៣៨លាន ដុល្លារអាមេរិក។

 
របាយការណ៍គ្រឹះស្ថានអង្គរ ដែលចេញផ្សាយនៅថ្ងៃទី១ មករា ឆ្នាំ២០២៤ បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ មានទេសចរបរទេសសរុប ៧៩៨ ០៦៩នាក់ បានចូលទិញសំបុត្រទស្សនារមណីយដ្ឋានអង្គរ ដែលចំនួននេះ កើនឡើង១៧៧,៧៣ភាគរយធៀបនឹងឆ្នាំ២០២២។ ចំនួននេះគិតជាថវិកា ស្មើនឹង ៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក ស្មើនឹងជាង២០០ភាគរយធៀបនឹងឆ្នាំ២០២២។
 
គ្រឹះស្ថានអង្គរក៏បានរាយការណ៍ពីការលក់សំបុត្រនៅប្រាសាទកោះកែរផងដែរ ដែលសរុបទាំង១២ខែ ឆ្នាំ២០២៣ បានចំនួន២២២ ០៩០ដុល្លារ  លើអ្នកទេសចរបរទេស ១៤ ៨០៦នាក់។ ចំណែកនៅតំបន់ចុងឃ្នៀស ភ្នំក្រោម រកចំណូលពីការលក់សំបុត្រទូកបានចំនួន ៥៦៤ ៦៧១ដុល្លារ។
 
ជាមួយគ្នានេះដែរ ថវិកាដែលបានឧបត្ថម្ភចូលនិធិគន្ធបុប្ផារយៈពេល១២ខែ ឆ្នាំ២០២៣ សរុបមានចំនួន ១ ៥៩៦ ១៣៨ដុល្លារអាមេរិក៕
 
 

Tag:
 គ្រឹះស្ថានអង្គរ
  ចំណូលអង្គរ២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com