ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថានធនាគារ ជាប្រភពទុនវិនិយោគរបស់ពលរដ្ឋ
04, Jan 2024 , 9:09 am        
រូបភាព
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបថត៖ មឿន ម៉ាក់ថុង
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា។ រូបថត៖ មឿន ម៉ាក់ថុង
វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ នឹងរួមចំណែកខ្លាំងដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ប្រសិនបើប្រជាពលរដ្ឋខ្ចីលុយពីស្ថាប័នទាំងនោះ ដើម្បីផលិត និងវិនិយោគឱ្យបានត្រឹមត្រូវ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា គ្រឹះស្ថានធនាគារ គឺជាប្រភពទុនសម្រាប់ធ្វើអាជីវកម្ម និងការវិនិយោគនានារបស់ប្រជាពលរដ្ឋ។​

 
ដើម្បីជ្រាប់កាន់តែលម្អិត សូមលោកអ្នកទស្សនាកិច្ចសម្ភាស ដែលលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ពីសារៈប្រយោជន៍របស់វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់ពលរដ្ឋ និងប្រទេសជាតិ ដូចតទៅ៖ 
 

បើតាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ កាលណាពលរដ្ឋខ្ចីលុយធនាគារ ឬមីក្រូហិរញ្ញវត្ថុសម្រាប់ទិញឡាន ម៉ូតូ គ្រឿងអលង្ការ ឬសម្ភារៈនិយមនានា ដើម្បីភាពហឺហា​នោះ គឺជាការចំណាយ​​ មិនមែនខ្ចីលុយពីធនាគារដើម្បីវិនិយោគទេ។ « រីឯ ការខ្ចីលុយធនាគារដើម្បីវិនិយោគ ជាការវិនិយោគលើវិស័យណា ដែលផ្តល់ផលចំណេញឱ្យយើង។ តែយើងអត់មានដើមទុនជាក់ស្តែងទៅវិនិយោគ! គឺយើងខ្ចីលុយធនាគារទៅវិនិយោគ ហើយនឹងសងទៅធនាគារវិញដោយជោគជ័យ»។ នេះជាការពន្យល់របស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដោយបន្ថែមថា៖ «កាលណាយើងពិចារណា និងប្រើប្រាស់កម្ចីមិនបានត្រឹមត្រូវ គឺយើងនឹងគ្រោះថ្នាក់ដល់អាជីវកម្មខ្លួនឯងហើយ»៕ 
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
  ទុនវិនិយោគ
  លោក គី សេរីវឌ្ឍន៍
© រក្សាសិទ្ធិដោយ thmeythmey.com