ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្រពះមិនល្អ ត្រូវឃ្លាតឲ្យឆ្ងាយផ្លែឈើ៣មុខនេះ
21, Jan 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើ៣ប្រភេទដែលអ្នកមានក្រពះមិនស្រួលមិនគួរបរិភោគ។ តើមានអ្វីខ្លះទៅ?

  • ប្រសិនជាអ្នកចង់ញ៉ាំផ្លែទ្រលាប់ មិនគួរពិសារក្នុងពេលពោះទទេរនោះទេ ព្រោះវាអាចធ្វើឲ្យអាស៊ីតក្រពះអ្នកឡើងខ្លាំង ដោយធ្វើឲ្យក្រពះអ្នករលាកបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីផ្លែឈើមួយនេះឲ្យបានខ្ពស់។
  • ថ្វីត្បិតតែក្នុងផ្លែពុទ្ធ្រាមានផ្ទុកវីតាមីនច្រើនមែន ប៉ុន្តែមិនគួរញ៉ាំច្រើនឡើយ ព្រោះវាបំផ្លាញពោះវៀន និងក្រពះខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យក្រពះ និងពោះវៀនអ្នកកាន់តែធ្ងន់ធ្ងរបាន។
  • នៅពេលដែលក្រពះរបស់អ្នកកំពុងតែជួបបញ្ហា បើអ្នកបរិភោគផ្លែគីវីនេះ នឹងធ្វើឲ្យក្រពះ និងពោះវៀនរបស់អ្នករងសម្ពាធខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកឈឺពោះផងដែរ។ ដូចនេះ ប្រសិនជាក្រពះមិនស្រួល ផ្លែឈើ៣មុខនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com