ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ខឹងច្រើន នឹងនាំជំងឺធំៗអ្វីខ្លះដល់អ្នក?
06, Feb 2024 , 10:59 pm        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីជំងឺដែលអ្នកអាចនឹងប្រឈមក្រោយពេលដែលខឹងច្រើន។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលអ្នកខឹងខ្លាំង នឹងធ្វើឲ្យបេះដូងលោតញាប់ ដោយធ្វើឲ្យសរសៃឈាមរីកធំ។ ជាហេតុដែលធ្វើឲ្យឈាមអ្នកអាចបុកឡើងខ្លាំង ធ្វើឲ្យប៉ះពាល់ទាំងសរសៃឈាម និងបេះដូងផងដែរ។
  • នៅពេលដែលអ្នកខឹងម្តងៗ នឹងធ្វើឲ្យឈាមមិនអាចទៅផ្គត់ផ្គង់ថ្លើមអ្នកបានគ្រប់គ្រាន់ឡើយ។ ជាហេតុដែលធ្វើឲ្យថ្លើមដំណើរការមិនល្អ។ ដូចនេះ សុខភាពថ្លើមរបស់អ្នកនឹងប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
  • ជាធម្មតា មនុស្សដកដង្ហើមចំនួន១៥ដងរៀងរាល់នាទី ប៉ុន្តែក្នុងពេលខឹងវាអាចនឹងកើនឡើងទ្វេដង។ នៅពេលដែលដកដង្ហើមលឿនពេក នឹងធ្វើឲ្យអុកស៊ីសែនបញ្ចេញទៅក្រៅច្រើន។ ជាហេតុដែលធ្វើឲ្យអ្នកអាចឈឺទ្រូង ថប់ទ្រូង ព្រមទាំងពិបាកដកដង្ហើមផងដែរ។
  • នៅពេលដែលអ្នកតែងតែខឹង ក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនរបស់អ្នកផងដែរ ដោយធ្វើឲ្យវាដំណើរការមិនបានល្អឡើយ។ ជាហេតុដែលអាចធ្វើឲ្យអ្នកហើមពោះ ឬឈឺក្រពះជាដើម។
  • ការខឹងច្រើន និងមួលម៉ៅច្រើន នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រីខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកមិនចង់កើតជំងឺទាំងឡាយនេះ គួរតែកាត់បន្ថយការខឹងច្រើនឲ្យបាន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com