ជាតិ
សេដ្ឋកិច្ច
កម្ចីហិរញ្ញវត្ថុក្រៅផ្លូវការ ធ្វើឱ្យពលរដ្ឋងាយធ្លាក់ក្នុងស្ថានភាពបំណុលលើសលុប
12, Feb 2024 , 7:39 pm        
រូបភាព
កម្ចីក្រៅផ្លូវការ សំដៅទៅលើបុគ្គល ឬក្រុមហ៊ុនដែលរកស៊ីផ្តល់ហិរញ្ញវត្ថុដោយគ្មានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា។ អ្នកប្រើប្រាស់សេវាកម្ចីហិរញ្ញវត្ថុក្រៅផ្លូវការនេះ គឺងាយធ្លាក់ក្នុងស្ថានភាពបំណុលលើសលុប​ ព្រោះតែប្រឈមនឹងអត្រាការប្រាក់ខ្ពស់ហួសហេតុ។

 
លោក ស៊ឹម ភីរុណ អ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រឹក្សាហិរញ្ញវត្ថុនៅក្រុមហ៊ុន CoGen សង្កេតឃើញថា រយៈពេលចុងក្រោយនេះ​អ្នករកស៊ីផ្តល់កម្ចីក្រៅផ្លូវការ បានដាក់ខសន្យាមិនសុចរិតមួយចំនួនដល់អ្នកប្រើកម្ចីមិនអាចអនុវត្តបានតាមផ្លូវច្បាប់។ បើតាមការពន្យល់របស់អ្នកជំនាញរូបនេះ អ្នកខ្ចីប្រាក់ក្រៅផ្លូវការ ប្រឈមនឹងការបង់ថ្លៃសេវាពី១០ទៅ២០ភាគរយ​ ហើយអត្រាការប្រាក់ក៏ខ្ពស់ខ្លាំង ជាពិសេស គឺរងនូវការពិន័យខ្ពស់នៅពេលសងយឺត។​ 
 
លោក ភីរុណ បន្តនិយាយដូច្នេះ៖ « បំណុលនោះនឹងកើនពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឱ្យយើងជំពាក់លុយគេច្រើនមែនទែន​ ក្នុងរយៈពេលខ្លី។ ក្នុងស្ថានភាពបែបនេះ យើងលក់ទ្រព្យអស់ហើយដើម្បីសងគេ តែមិនគ្រប់នៅបន្តជំពាក់គេ នោះយើងធ្លាក់ក្នុងបំណុលវ័ណ្ឌកហើយ ខណៈគេនៅតែគុណការប្រាក់ គុណការពិន័យមកលើយើង»។ 
 
ដើម្បីជ្រាបកាន់តែច្បាស់សូមលោកអ្នកទស្សនាការពន្យល់របស់លោក ស៊ឹម ភីរុណ ​ក្នុងវីដេអូខាងក្រោមនេះដូចតទៅ៖
 

Tag:
 ចំណេះដឹងហិរញ្ញវត្ថុ
  លោក ស៊ឹម ភីរុណ
© រក្សាសិទ្ធិដោយ thmeythmey.com