ជាតិ
សេដ្ឋកិច្ច
ស្ពានឆ្លងកាត់ទន្លេបាសាក់«ចាក់អង្រែក្រោម-ព្រែកប្រា» ត្រូវបើកការដ្ឋានសាងសង់​ នាព្រឹកស្អែក
18, Feb 2024 , 6:00 pm        
រូបភាព
គម្រោងសាងសង់ស្ពានឆ្លងកាត់តម្លៃ៦០លានដុល្លារ ដែលនឹងត្រូវបើកការដ្ឋានជាផ្លូវការ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៩កុម្ភៈ។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
គម្រោងសាងសង់ស្ពានឆ្លងកាត់តម្លៃ៦០លានដុល្លារ ដែលនឹងត្រូវបើកការដ្ឋានជាផ្លូវការ ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៩កុម្ភៈ។ រូបថត៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា ប្រវែង៨៤៥,៧០ម៉ែត្រ នឹងត្រូវ បើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមវត្តមានប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន ម៉ាណែត នាថ្ងៃទី១៩កុម្ភៈ។ គម្រោងសាងសង់ស្ពានមានតម្លៃ៦០លានដុល្លារ ដែលកម្ពុជាបានពីកម្ចីរបស់រដ្ឋាភិបាលប្រទេសចិន។​

តាមផែនការគម្រោងសាងសង់ស្ពាននេះ គឺប្រើរយៈពេល៤២ខែ ដែលមានទទឹង២៧ម៉ែត្រ, មាន៤គន្លងសម្រាប់រថយន្ត, មាន២កន្លងសម្រាប់ម៉ូតូ និង ២គន្លងទៀតសម្រាប់ថ្មើរជើង។ ស្ពានតម្លៃ៦០លានដុល្លារ ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ និងទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន។
 
ក្រោយសាងសង់រួចស្ពាននេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជាពិសេសស្ពាននេះ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ រួមទាំងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ៕ 

Tag:
 ស្ពានឆ្លងកាត់ទន្លេបាសាក់
© រក្សាសិទ្ធិដោយ thmeythmey.com