ជាតិ
ព័ត៍មានសុខភាព
សុខភាព
បើកម៉ាស៊ីនត្រជាក់ឲ្យកូនខ្លាំងពេក កូននឹងកើតជំងឺ៣នេះភ្លាម
10, Mar 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញអ្នកម្តាយថាម៉ាស៊ីនត្រជាក់បើកខ្លាំងពេកហើយ។ តើមានអ្វីខ្លះទៅ?

  • កូនយូរៗត្អើកម្តងជារឿងធម្មតាទេ ប៉ុន្តែបើកូនតែងតែត្អើកមិនឈប់ នោះមានន័យថាពោះកូនកំពុងតែត្រជាក់ខ្លាំង។ ដូចនេះ អ្នកម្តាយគួរតែបន្ថយម៉ាស៊ីនត្រជាក់ ឬពាក់អាវក្រាស់ឲ្យកូន ទើបគេមិនរងារ ហើយឈប់ត្អើក។
  • នៅពេលដែលពោះរបស់កូនត្រូវខ្យល់ត្រជាក់ក្នុងរយៈពេលយូរ នឹងធ្វើឲ្យកូនអាចក្អួតបាន។ ប្រសិនជាអ្នកម្តាយពិនិត្យឃើញការក្អួតរបស់កូនមានលក្ខណៈខុសធម្មតា ដោយមានក្លិនខ្លាំង នោះកូនអាចនឹងកំពុងតែរងារខ្លាំង។
  • នៅពេលដែលកូនរងារខ្លាំង ក៏អាចកើតអាការៈរាករូសផងដែរ ដោយលាមកអាចនឹងមានពណ៌បៃតង ហើយមានដោយជាមួយទឹកដោះគោ ឬមានលក្ខណៈស្អិត ព្រមទាំងមានពពុះផងដែរ។ ដូចនេះ បើកូនកើតអាការៈនេះ អ្នកម្តាយគួរតែបន្ថយសីតុណ្ហភាពម៉ាស៊ីនត្រជាក់ ហើយដណ្តប់ភួយ ឬពាក់អាវក្រាស់ឲ្យកូន៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com