ជាតិ
ព័ត៍មានសុខភាព
សុខភាព
កូនដែលមានអាយុ៧ខែ ញ៉ាំផ្លែឈើ២មុខនេះរួច នឹងមានសុខភាពរឹងមាំ
11, Mar 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយកូនដែលមានអាយុ៧ខែឲ្យមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?

  • កូនដែលមានអាយុ៧ខែ អ្នកម្តាយអាចឲ្យកូនញ៉ាំផ្លែប៉ោមបាន ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានការចងចាំល្អ ថែមទាំងជួយបង្កើនប្រាជ្ញាកូនផងដែរ។ ជាពិសេស ផ្លែប៉ោមនេះ អាចជួយកូនមិនឲ្យជួបនឹងអាការៈខ្វះឈាមនោះទេ ដោយក្នុងនោះមានផ្ទុកសារធាតុដែក។ មិនត្រឹមតែប៉ុណ្ណោះ ផ្លែឈើមួយនេះក៏ជួយឆ្អឹងកូនឲ្យលូតលាស់បានល្អដែរ ព្រោះក្នុងនោះមានផ្ទុកកាលស្យូម។ ជាងនេះទៅទៀត ក្រពះកូនក៏រំលាយអាហារបានល្អដែរក្រោយពេលដែលញ៉ាំផ្លែប៉ោមរួច។
  • ផ្លែស្រកានាគ មានផ្ទុកសារធាតុដែលអាចជួយឲ្យកូនមានសម្រស់ស្អាត។ ជាពិសេស ក្រោយពេលដែលកូនបរិភោគរួច កូននឹងមិនប្រឈមមុខនឹងអាការៈខ្វះឈាមឡើយ។ ជាងនេះទៅទៀត ផ្លែឈើមួយនេះ នឹងជួយបណ្តេញជាតិពុលពីរាងកាយកូនផងដែរ។ ដូចនេះ ពេលដែលកូនបាន៧ខែ អ្នកម្តាយអាចឲ្យគេញ៉ាំផ្លែឈើ២ប្រភេទនេះបាន ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយកូនបានកាន់តែរឹងមាំ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com