ជាតិ
ព័ត៍មានសុខភាព
សុខភាព
អាហារ៤ប្រភេទ នឹងជួយគ្រប់គ្រងជាតិស្ករក្នុងខ្លួនអ្នកឲ្យមានលំនឹង
16, Apr 2024 , 7:00 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ៤ប្រភេទដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយអ្នកឲ្យមានលំនឹង។ តើមានអ្វីខ្លះទៅ?

  • ស្រូវសាលី មានផ្ទុកជាតិស្ករទាប និងមានផ្ទុកជាតិសរសៃខ្ពស់ ដោយអាចជួយទប់អាហារមិនឲ្យហូរចូលក្នុងឈាមលឿន។ ជាហេតុដែលធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមិនងាយឡើងខ្ពស់ឡើយ។ ដូចនេះ អ្នកអាចញ៉ាំស្រូវសាលីបានដើម្បីគ្រប់គ្រងជាតិស្ករក្នុងរាងកាយឲ្យមានលំនឹង។
  • ពពួកសណ្តែកមានផ្ទុកប្រូតេអ៊ីនខ្ពស់ និងសារធាតុសរសៃខ្ពស់ផងដែរ ដោយអាចជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយឲ្យមានលំនឹង មិនងាយឡើងខ្ពស់ខ្លាំងនោះទេ។
  • ក្នុងគ្រាប់ធញ្ញជាតិក៏មានផ្ទុកសារធាតុដែលអាចជួយទប់ទល់មិនឲ្យអាហារចូលទៅក្នុងឈាមលឿន ដោយអាចជួយការពារមិនឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់នោះឡើយ។
  • ក្នុងតែក៏មានផ្ទុកសារធាតុដែលអាចជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយរបស់អ្នកបានផងដែរ។ ដូចនេះ អ្នកអាចញ៉ាំតែបាន នោះជាតិស្ករមិនងាយឡើងខ្ពស់ខ្លាំងនោះទេ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com