ជាតិ
ព័ត៍មានសុខភាព
សុខភាព
ល្អមែន ! ៥​យ៉ាង​ចៀសវាង​ការ​ពុល​ចំណីអាហារ
13, Mar 2024 , 10:59 pm        
រូបភាព
ការ​ថែទាំ​សុខភាព គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​មនុស្ស​គ្រប់​រូប ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​យើង​មាន​សុខភាព​ល្អ និង​មិន​ងាយ​ឈឺ​។បន្ថែម​ពីលើ​នេះ​ដែរ ការ​ថែទាំ​សុខភាព​មិនមែន​ធ្វើ​ឡើង​តែ​នៅ​ពេល​ដែល​យើង​ឈឺ ឬ​កំពុង​តែ​សម្រាក​ព្យាបាល​នោះ​ទេ តែ​ផ្ទុក​ទៅ​វិញ យើង​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ជា​រៀងរាល់ថ្ងៃ​។

 
គន្លឹះ​៥​យ៉ាង​ធ្វើ​ឲ្យ​ចំណីអាហារ​មាន​សុវត្ថិភាព ដែល​លោក​អ្នក​គួរតែ​អនុវត្ត​ដូច​ជា ៖
 
១-​រក្សា​ឲ្យ​ស្អាត​ជា​និច្ច ៖
-​លាងដៃ​មុន​រៀបចំ​អាហារ កាន់​អាហារ បញ្ចុក​អាហារ និង​ក្រោយ​ពេល​ចេញពី​បង្គន់ ។
-​លាង​សម្អាត​ឧបករណ៍​ដាក់​ចំណីអាហារ ក្រណាត់​ជូត ។
-​ផ្ទះបាយ​ត្រូវ​តែ​ស្អាត កុំ​មាន​សត្វល្អិត កណ្តុរ និង​សត្វ ផ្សេង​ៗ ។
 
២-​ទុកដាក់​អាហារ​ឆៅ និង​ឆ្អិត​នៅ​ដាច់​ដោយឡែក​ពី​គ្នា​៖
-​សាច់​ឆៅ​និង​សាច់​ឆ្អិន ដាក់​ដោយ​ឡែ​ង​ពី​គ្នា ។
-​បន្លែ​ឆៅ​និង​បន្លែ​ឆ្អិន ដាក់​ដោយឡែក​ពី​គ្នា ។
-​ត្រូវ​មានកំ​បិត ជ្រញ់ សម្រាប់​ចិត ឬ​ហាន់​បន្លែ សាច់​ឆៅ និង​ឆ្អិន​ផ្សេង​គ្នា ។
 
៣-​ចំអិន​ឲ្យ​បាន​ឆ្អិន​ជា​និច្ច​៖
-​ចំអិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់សត្វ​ស្លាប ពងមាន់ ពង​ទា គ្រឿង​សមុទ្រ ។
-​ត្រូវ​ដាក់​កម្តៅ​ឡើង​វិញ​ឲ្យ​កំ​ដៅ​លើស​ពី​៧០​អង្សា​សេ ។
 
៤-​ទុកដាក់​ម្ហូប​ក្នុង​កម្រិត​កម្តៅ​សុវត្ថិភាព ៖
-​កុំ​រក្សា​ទុក​អាហារ​ក្នុង​កម្តៅ​ធម្មតា​លើស​ពី​២​ម៉ោង ។
-​បើ​ចង់​រក្សា​ទុក​អាហារ​ក្នុង​កម្រិត​ត្រជាក់ គឺ​ត្រូវ​រក្សា​ឲ្យ​ទាប​ជាង​៥​អង្សា​សេ ទើប​មាន​សុវត្ថិភាព ឬ​បើ​ចង់​រក្សា​ទុក​អាហារ​ក្នុង​កម្រិត​ក្តៅ គឺ​ត្រូវ​រក្សា​ឲ្យ​ខ្ពស់​ជាង​៦០​អង្សា​សេ ទើប​មាន​សុវត្ថិភាព ។ មិន​ត្រូវ​ទុក​អាហារ​ជា​ច្រើន​ថ្ងៃ​នោះ​ទេ ទោះជា​ស្ថិត​ក្នុង​កម្រិត​កម្តៅ ឬ​ត្រជាក់​សុវត្ថិភាព​ក៏​ដោយ ។
 
៥-​ប្រើប្រាស់​ទឹក​ស្អាត និង​ម្ហូបអាហារ​ឆៅ​ដែល​ស្អាត​៖
-​ប្រើប្រាស់​ទឹក​ស្អាត​សម្រាប់​លាង​សម្អាត ។
-​ជ្រើសរើស​អាហារ​ឆៅ​ដែល​ស្រស់​និង​នៅ​ទាំងមូល ។
-​ជ្រើសរើស​ទឹកដោះគោឆៅ​ដែល​បញ្ជាក់​ថា បាន​សម្លាប់​មេរោគ និង​សម្អាត​ជាតិពុល​អស់ ។ កុំ​ប្រើប្រាស់​ចំណីអាហារ​ហួសការ​កំណត់ ។
 
កន្លង​មក​មាន​ករណី​ពុល​ចំណីអាហារ​ដូច​ជា ពុល​នំ​បញ្ចុក ពុល​នំ​បុ័ង​ប៉ា​តេ ពុលបាយ​កញ្ចប់​សាច់​ជ្រូក ឬ​សាច់​មាន់ និង​ពុល​ស្រា​ជាដើម ។ ភាគច្រើន​ការ​ពុល​ចំណីអាហារ​បណ្តាល​មក​ពី​ផលិតផល​ដើម​មិន​មានគុណ​ភាព រៀបចំ​អាហារ​ខ្វះ​អនាម័យ ឬ​រក្សា​ទុក​មិន​បាន​ល្អ​ត្រឹមត្រូវ ឬ​ទុកដាក់​ក្នុង​ចន្លោះ​សីតុណ្ហភាព​គ្រោះថ្នាក់ ដើម្បី​សុវត្ថិភាព​ម្ហូបអាហារ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com