ជាតិ
ព័ត៍មានសុខភាព
សុខភាព
កុំ​ចេះ​តែ​ហ៊ាន​​! ទម្លាប់​ទាំងនេះ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​ជំងឺមហារីក​បំពង់​អាហារ
14, Mar 2024 , 10:59 pm        
រូបភាព
មួយ​រយៈពេល​ចុង​ក្រោយ​នេះ អត្រា​នៃ​ការ​កើត​ជំងឺមហារីក​បំពង់​អាហារ បាន​កើនឡើង​យ៉ាង​ខ្លាំង​ដោយសារ​តែ​ទម្លាប់​នៃ​ការ​ទទួលទាន​អាហារ ព្រម​ទាំ​អ​សកម្មភាព​ប្រចាំ​ថ្ងៃ​មិនល្អ​។

 
តើ​សកម្មភាព ឬ​ទម្លាប់​អ្វី​ខ្លះទៅ ដែល​អាច​បង្ក​ឲ្យ​កើត​ជំងឺមហារីក​បំពង់​អាហារ? ខាងក្រោម​នេះ គឺជា​អ្វី​ដែល​អ្នក​ចង់​ដឹង​៖
 
អាយុ និង​ភេទ
ជំងឺមហារីក បំពង់​អាហារ អាច​កើត​មាន​ឡើង​លើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ ប៉ុន្តែ​ហានិភ័យ​នៃ​ជំងឺ​នេះ ច្រើន​តែ​កើតឡើង​តាម​អាយុ​។ ប្រហែលជា ៨៥​ភាគរយ​នៃ​ករណី​នេះ​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​នៅ​អាយុ ៥៥​ឆ្នាំ ឬ​ច្រើន​ជាង​នេះ​។ មិនតែប៉ុណ្ណោះ ជំងឺមហារីក​បំពង់​អាហារ កើតឡើង​ចំពោះ​បុស ច្រើន​ជាង​ស្ត្រី​។
 
អ្នក​ជក់បារី និង​ផឹកស្រា
បើ​យោង​តាម​អ្នកជំនាញ​បាន​បង្ហាញ​ថា គ្រឿង​ស្រវឹង គឺជា​កត្តា​ដ៏​សំខាន់​ដែល​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺមហារីក​ជា​ច្រើន រួម​ទាំង​មហារីក​បំពង់​អាហារ​ផង​ដែរ​។
 
ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​អា​មេ​រិ​ក បាន​រក​ឃើញ​ថា ការ​ជក់បារី​មាន​អា​ត្រា​កើត​ជំងឺមហារីក​បំពង់​អាហារ​រហូត​ដល់​ទៅ ៤,២១​ដង បើ​ធៀប​ទៅ​នឹង​អ្នក​មិន​ជក់​។
 
ចំណែកឯ​ជាតិ​អាល់កុល មិន​បង្ក​ជំងឺមហារីក​បំពង់​អាហារ​ដោយ​ផ្ទាល់​នោះ​ទេ ប៉ុន្តែ​ជាតិ​អាល់កុល​រហូត​ដល់​ទៅ ៩០​ភាគរយ នៅ​ក្នុង​រាង​កាយ​ក្រោយ​ឥទ្ធិពល​នៃ​អង់ស៊ីម អាច​ត្រូវ​បា​នប​ម្លែ​ង​ទៅ​ជា​ជាតិពុល ដែល​អាច​ធ្វើ​ឲ្យ​ខូច​តំបន់​ភ្នាស​រំអិល​ៗ​នៃ​បំពង់​អាហារ​។
 
ខ្លាញ់​ទទួលទាន​ខ្លាញ់​ច្រើន​ពេក អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ ប៉ុន្តែ​ក៏​ប្រឈម​នឹង​ជំងឺមហារីក​ដទៃ​ទៀត​ដែរ​។
អ្នកជំនាញ​បាន​និយាយ​ថា មនុស្ស​ដែល​ធាត់​លើស​ទម្ងន់ ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺមហារីក​បំពង់​អាហារ​ខ្ពស់​ជាង​មនុស្ស​ធម្មតា ចាប់ពី ២​ទៅ ៤​ដង​។
 
ទទួលទាន​របប​អាហារ​មិនល្អ
ទម្លាប់​ទទួលទាន​អាហារ មួយ​ចំនួន​ដូច​ជា សាច់​ក្រហម អាហារ​កែ​ច្នៃ ទទួលទាន​បន្លែ​ផ្លែ​ឈើ​តិច និង​ខ្វះ​ការ​ធ្វើ​លំ​ហាត់ប្រាណ ក៏​អា​ចប​ណ្តោ​ល​ឲ្យ​កើត​ជំងឺមហារីក​បំពង់​អាហារ​ដែរ​។
 
ដូច្នេះ​ហើយ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ អ្នក​គួរតែ​ជៀសវាង​កត្តា​មួយ​ចំនួន​ដូចដែល​បាន​បង្ហាញ​ពី​ខាងលើ​នេះ​។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​ទម្លាប់​ទទួលទាន​បន្លែ​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន និង​ធ្វើ​លំ​ហាត់ប្រាណ​ជា​ប្រចាំ​ផង​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com