ជាតិ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យ ! ទាំងនេះ​ជា​សញ្ញា​ព្រមាន​នៃ​ជំងឺមហារីក​ថ្លើម
16, Mar 2024 , 10:59 pm        
រូបភាព
ជា​ទូទៅ ជំងឺមហារីក​ថ្លើម​កម្រ​បង្ហាញ​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ណាស់​។ នៅ​ពេល​ដែល​ទំហំ​ដុំ​សាច់​ធំ​ឡើង អ្នកជំងឺ​អាច​នឹង​កើត​មាន​អាកា​រៈ​ឈឺចាប់​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះ​។ អ្នកខ្លះ​ទៀត​អាច​មាន​រោគ​សញ្ញា​កាន់តែ​ដុនដាប​នៃ​ជំងឺថ្លើម​រ៉ាំរ៉ៃ ឬ​ក្រិន​ថ្លើម​ដែល​ជា​រឿយ​ៗ​កើតឡើង​មុន​ពេល​វិ​វត្ត​ទៅ​ជា​ជំងឺមហារីក​ថ្លើម​។

 
សញ្ញា​ដំបូង​នៃ​ជំងឺមហារីក​ថ្លើម​មាន​អ្វីខ្លះ?
•​ ​ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ
•​ ​ថ្លើម​រីក
•​ ​ឈឺ​ក្នុង​ពោះ ឬ​នៅ​ជិត​ស្លាបប្រចៀវ​ខាងស្តាំ
•​ ​ហើមពោះ
•​ ​មាន​សារធាតុ​រាវ​នៅ​ក្នុង​ពោះ
•​ ​កើត​ខាន់លឿង
 
រោគ​សញ្ញា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​៖

•​ ​គ្រុនក្ដៅ
•​ ​សរសៃឈាម​វ៉ែន​រីក​ធំ​នៅ​ក្នុង​ពោះ
•​ ​ស្នាម​ជាំ ឬ​ហូរ​ឈាម​មិន​ប្រក្រតី
•​ ​ចំណង់​អាហារ​ថយ​ចុះ
•​ ​ចង្អោរ ឬ​ក្អួត
•​ ​លាមក​ពណ៌​ស
•​ ​រមាស់
•​ ​មាន​អារម្មណ៍​ឆ្អែត​ក្រោយ​ញ៉ាំ​អាហារ​តិចតួច
•​ ​ខ្សោយ ឬ​អស់កម្លាំង
 
អ្នក​ណាខ្លះ​មាន​ហានិភ័យ​កើត​ជំងឺមហារីក​ថ្លើម?
•​ ​អ្នក​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ឬ C​រ៉ាំរ៉ៃ
•​ ​ជំងឺថ្លើម​តំណពូជ
•​ ​ជំងឺ​ទឹកនោមផ្អែម
•​ ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែល​មិនមែន​ដោយសារ​ញ៉ាំ​ជាតិ​អាល់កុល
•​ ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ
•​ ​ធាត់​ជ្រុល​។

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com