អន្តរជាតិ
កាន់តំណែងជាង១ឆ្នាំ ប្រធានាធិបតីវៀតណាមលាលែងពីតំណែង លោក Vo Van Thuong ប្រធានាធិបតីវៀតណាម។ រូបភាព VNA
× បក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី២០ ខែមីនា បានទទួលពាក្យលាលែងពីតំណែងជាប្រធានាធិបតីពីលោក វ៉ វ៉ាន់ធឿង (Vo Van Thuong)។ ទន្ទឹមនេះ លោក ធឿង ក៏លាលែងពីសមាជិកគណៈមជ្ឈិមបក្ស និងប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិផងដែរ។
តាមសេចក្តីប្រកាសក្នុងកិច្ចប្រជុំវិសាមញ្ញ គណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានទទួលពាក្យលាលែងពីលោក វ៉ វ៉ាន់ធឿង ក្នុងតំណែងជាប្រធានាធិបតី។ លោក ធឿង ក៏លាលែងពីសមាជិកគណៈមជ្ឈិមបក្ស និងប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិដែរ។
បើតាមគណៈមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លោក ធឿង ត្រូវជាបុគ្គលដ៏សំខាន់សម្រាប់បក្ស និងរដ្ឋ ហើយលោកត្រូវបានកាន់តំណែងសំខាន់ៗ ក្នុងបក្ស និងរដ្ឋផងដែរ។
យ៉ាងណាមិញ តាមរបាយការណ៍ពីគណៈកម្មការអធិការកិច្ចមជ្ឈិម ប្រធានាធិបតីវៀតណាមរូបនេះ បានបំពានគោលនយោបាយរបស់បក្សដែលធ្វើឱ្យប៉ះពាល់ដល់មតិសាធារណៈ និងមុខមាត់របស់បក្ស និងរដ្ឋ។ របាយការណ៍នេះ មិនបានបញ្ជាក់ពីកំហុសរបស់លោក វ៉ វ៉ាន់ធឿង ឱ្យបានច្បាស់លាស់ឡើយ។
លោក ធឿង កាន់តំណែងបន្តពីលោក ង្វៀន សួនហ្វ៊ុក ដែលលាលែងពីតំណែងដោយសារកំហុសថ្នាក់ក្រោម។
សភាវៀតណាម នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែមីនា ដើម្បីប្រថាប់ត្រាការសម្រេចរបស់បក្សកុម្មុយនីស្តវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com