កីឡាអន្តរជាតិ
អន្តរជាតិ
Maguire និង Walker នឹងខកខានជំនួបមិត្តភាពទល់បែលហ្ស៊ិក ដោយសាររបួស
25, Mar 2024 , 7:39 pm        
រូបភាព
Kyle Walker និង Harry Maguire នឹងត្រូវខកខានជួយជម្រើសជាតិអង់គ្លេស ក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹងក្រុមបែលហ្ស៊ិក ដោយសាររបួស។ ខ្សែការពារទាំងពីរ រងរបួសនៅក្នុងជំនួបដែលអង់គ្លេសចាញ់ប្រេស៊ីល ១-០ ក្នុងកីឡដ្ឋាន Wembley កាលពីសប្តាហ៍មុន។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី២៥ ខែមីនា។



អ្នកចាំទីដៃទីពីរ Sam Johnstone ក៏ត្រូវអនុវត្តមានពីការប្រកួតស្ថិតក្នុងកីឡដ្ឋាន Wembley ខណៈអ្នកចាំទីវ័យ ២១ឆ្នាំ James Trafford និងខ្សែការពារវ័យ ២១ឆ្នាំ Rico Lewis ត្រូវបានកោះហៅបន្ទាន់ភ្លាមៗចូលក្រុមជម្រើសជាតិអង់គ្លេស ដើម្បីមកបំពេញចន្លោះខ្វះខាតក្នុងក្រុមដឹកនាំដោយលោក Gareth Southgate។
 
អ្នកចាំទី Trafford របស់ក្រុម Burnley ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសលើកដំបូង ខណៈ Lewis យុវជនរបស់ក្រុម Manchester City ធ្លាប់បង្ហាញខ្លួនលើកដំបូងក្នុងជំនួបទល់នឹងក្រុមម៉ាសេដ្វានខាងជើង កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣។
 
បញ្ហារបួសបានរុញច្រានឱ្យខ្សែការពារ Kyle Walker និង Maguire ក្លាយជាកីឡាករដែលនឹងត្រូវបាត់មុខពីក្រុមអង់គ្លេស ក្រោយពេលដែលប្រធានក្រុម Harry Kane និង Bukayo Saka បានរងរបួសមុនការប្រកួតទល់នឹងប្រេស៊ីល។ 
 
បើតាមការបញ្ជាក់របស់ FA កីឡាករដែលរងរបួស នឹងត្រូវវិលត្រឡប់ទៅកាន់ក្លិបរបស់ពួកគេវិញ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃសម្រាប់បញ្ហារបួស៕
 

Tag:
 Harry Maguire
  Kyle Walker
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com