ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ល្បែងទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង និងចាប់កូនខ្លែង នៅ«សង្រ្កាន្តវត្តភ្នំ»
× ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសរៀបចំសង្រ្កាន្តវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ សិល្បៈបុរាណ និងល្បែងប្រជាប្រិយ និងបង្ហាញវត្តមាន ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះ ។
ឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំព្រឹត្តិការណ៍ «សង្រ្កាន្តវត្តភ្នំ» ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាពិសេសរក្សាទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ។
«សង្រ្កាន្តវត្តភ្នំ» រៀបចំរយៈពេល៤ថ្ងៃ ពីម៉ោង ៨ព្រឹកដល់ម៉ោង៨យប់ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។ កម្មវិធីប្រពៃណី និងកម្សាន្តសប្បាយជាច្រើន នឹងមាននៅក្នុងសង្រ្កាន្តនេះ ដូចជាកម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ ការសម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយ ការប្រគំតន្ត្រីបុរាណ-សម័យរាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមកម្សាន្តសប្បាយ នៅសង្ក្រាន្តវត្តភ្នំ ឱ្យបានច្រើនកុះករផងដែរ៕
Tag:
សង្រ្កាន្តវត្តភ្នំ
ចូលឆ្នាំថ្មី
ទេសចរណ៍
ប្រពៃណី
© រក្សាសិទ្ធិដោយ thmeythmey.com