ជាតិ
សេដ្ឋកិច្ច
៣ខែ កម្ពុជាបានចំណូលជាង១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ ទិដ្ឋភាពទេសចរកំពុងថតនៅមុខប្រាសាទអង្គវត្តក្នុងព្រឹត្តិការណ៍សមរាត្រី នាព្រឹកថ្ងៃទី២១មីនា ឆ្នាំ២០២៤
× រយៈពេល៣ខែមកនេះ កម្ពុជាទទួលបានចំណូល១៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ មេសា។
គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា ភ្ញៀវទេសចរបរទេស ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៣៤៧ ៥៣៤នាក់ ដោយទទួលបានចំណូល ១៦ ៥៣៣ ២៩៣ដុល្លារ។ ចំណូលនេះ គឺកើនឡើង៤៨,៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣។
សូមរំលឹកថា កាលឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសជាង៧៩ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលប្រមាណ៣៧លានដុល្លារអាម៉េរិក។
ឆ្នាំ២០២៤ ជាឆ្នាំ«ទស្សនាសៀមរាប» និងជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយក៏ជាឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា លើកទី១ ដើម្បីជួយឱ្យទេសចរណ៍មកទស្សនាកម្ពុជាកាន់តែច្រើន។ តាមរយៈព្រឹត្តិការណ៍ទាំងនេះ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សង្ឃឹមថា កំណើនភ្ញៀវទេសចរនឹងកើនឡើង។ ជាពិសេសភ្ញៀវបរទេសដែលមកទស្សនានៅរមណីយដ្ឋានអង្គរនៅខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com