ជាតិ
វីដេអូ
«ផ្ទះសណ្ឋាគារអាំងទែណាស្យូណាល»សំណង់អគារដ៏ចំណាស់ជាងគេមួយនៅភ្នំពេញ
× ភ្នំពេញ គ្រាន់តែជាភូមិមួយដែលមានតែផ្ទះឈើប៉ុណ្ណោះ នៅគ្រាដែលព្រះបាទនរោត្ដម ទ្រង់បានលើករាជធានីពីឧដុង្គ មកតាំងនៅក្រុងភ្នំពេញវិញ នាឆ្នាំ១៨៦៧។ អគារថ្មដែលត្រូវបានសាងសង់ដំបូងគេបង្អស់ គឺជាព្រះបរមរាជវាំង ហើយបន្តបន្ទាប់មកក៏មានការសាងសង់អគារផ្សេងៗទៀត រួមទាំងសណ្ឋាគារផង។ សំណង់អគារខ្លះនៅសេសសល់វត្តមានរហូតដល់សព្វថ្ងៃ ក្នុងនោះ មានផ្ទះសណ្ឋាគារអាំងទែណាស្យូណាល ត្រូវបានសាងសង់នាឆ្នាំ១៨៩០។ វាគឺជាអគារចាស់ជាងគេមួយ នៅក្រុងភ្នំពេញ។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖
ពីដំបូង អគារនេះគឺជាផ្ទះ កម្ពស់២ជាន់ មានពណ៌ពងមាន់ ហើយគេបានកែច្នៃធ្វើជាសណ្ឋាគារនៅ ក្នុងឆ្នាំ១៩១០។ គេបានបន្ថែមដូចជាប៉មមួយដ៏តូច នៅលើ។ ដំបូលរបស់វាស្រួចណាស់។
នៅជំនាន់នោះ ក៏គេបានឆ្លាក់អក្សរ ផ្ទះសណ្ឋាគារអាំងទែណាស្យូណាល ធ្វើអំពីដុំឥដ្ឋដែរ។ កាលពីសង្គ្រាមស៊ីវិល ជនភៀសខ្លួនបានកសាងបន្ទប់នៅលើ។ ដោយសារលែងជាសណ្ឋាគារ បន្ទាប់ពីរបបខ្មែរក្រហម គេកែអគារបុរាណនេះជាផ្ទះល្វែងវិញ។ បច្ចុប្បន្ន ម្ចាស់អាជីវកម្មនៅក្នុងអគារនេះ បានលើកផ្លាកយីហោធំៗ ពីលើផ្លាកចាស់ ដែលមានអក្សរបារាំង HOTEL INTERNATIONAL ដែលបកប្រែថា ផ្ទះសណ្ឋាគារអន្តរជាតិ។
អតីតផ្ទះសណ្ឋាគារអាំងទែណាស្យូណាល ស្ថិតនៅលេខ៥៤ កែងផ្លូវ១៣០ (រុក្ខវថីខេមរភូមិន) និងផ្លូវ១៣ (វិថីព្រះអង្គអេង) សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
Tag:
អគារចាស់
សំណង់បុរាណ
ផ្ទះចាស់
© រក្សាសិទ្ធិដោយ thmeythmey.com