ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អ្នកភ្នំពេញ មិនបានទៅណា កុំភ្លេចទៅថតរូបនាគនៅសង្ក្រាន្តវត្តភ្នំ!
13, Apr 2024 , 2:59 pm        
រូបភាព
ភ្នំពេញ៖ បើមិនបានទៅណាឆ្ងាយទេ អ្នករស់នៅភ្នំពេញ អាចទៅលេងសង្ក្រាន្តភ្នំវត្ត ។ នៅទីនេះ មានវត្តមានរូបសំណាកនាគ ដែលធ្វើពីឫស្សីចំនួន១០០ដើម។ នាគនេះ គឺតំណាងឲ្យឆ្នាំរោង ឆ្នាំ២០២៤ ដោយទេវតាព្រះនាម ព្រះ នាម  មហោទរាទេវី   ដែលជាបុត្រីទី  ៧   របស់ កបិល មហា ព្រហ្ម  ។ លោក ចាន សុភត្រា ជាងធ្វើសត្វនាគពីឫស្សីនេះ បានលើកឡើងថា ឫស្សីដែលយកមកច្នៃធ្វើសត្វនាគនេះ យកមកពីខេត្តកំពង់ចាម។ នាគពណ៌មាសនេះ មានប្រវែង៦ម៉ែត្រ និងកម្ពស់ ៥.៤០ម៉ែត្រ ដោយត្រូវប្រើរយៈពេល១ខែ ដើម្បីសាងសង់។

 
គិតត្រឹមរសៀលថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំនេះ ភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋខ្មែរជាច្រើន បានមកថតរូបសត្វនាគ ដែលតំណាងឱ្យ «ឆ្នាំរោង» នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ សង្រ្កាន្តវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ខែមេសា ក៏មានការតាំងសម្ភារៈបុរាណខ្មែរ គំនូរ កម្មវិធីសាសនា កម្មវិធីកម្សាន្ដសប្បាយជាច្រើន ជាពិសេសការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕















Tag:
 សង្ក្រាន្តឆ្នាំថ្មី
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com