ជាតិ
សង្គមជាតិ
សង្រ្កាន្តឆ្នាំថ្មី
ចូលឆ្នាំខ្មែរ៖ ក្រសួងសុខាភិបាល ក្រើនរម្លឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នជំងឺផ្ដាសាយបក្សី និងពុលអាហារ
13, Apr 2024 , 9:29 pm        
រូបភាព
ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋការពារការចម្លងជំងឺផ្ដាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា នាពិធីចូលឆ្នាំខ្មែរ។

 
ក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋឲ្យប្រកាន់ខ្ជាប់អនាម័យ លាងសម្អាតដៃឲ្យបានញឹកញាប់មុនបរិភោគអាហារ និងរបស់អ្វីមួយ។ មួយវិញទៀត មិនត្រូវប៉ះពាល់ ឬបរិភោគមាន់ទា ដែលឈឺឬងាប់ឡើយ ព្រោះវាអាចជាប្រភពចម្លងមេរោគ។ 
 
ពលរដ្ឋត្រូវរៀបចំម្ហូបអាហារសាច់ឆៅ ដោយឡែកពីម្ហូបផ្សេងៗ ហើយក៏ត្រូវសម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនសាច់សត្វឲ្យបានស្អាតផងដែរ។ មួយវិញទៀត ត្រូវរៀបចំទុកដាក់ម្ហូបអាហារឲ្យនៅកន្លែងមានសីតុណ្ហភាពត្រឹមត្រូវ និងមិនត្រូវបរិភោគម្ហូបអាហារដែលសល់យូរ ឬផ្អូមឡើយជៀសវាងជំងឺរាក ឈឺពោះ ក្អួតជាដើម។
 
ពលរដ្ឋត្រូវកាត់បន្ថយការទទួលទានគ្រឿងស្រវឹងលើសកម្រិត ពិសេសមិនត្រូវទទួលទានស្រាស ដែលគ្មានប្រភពផលិតច្បាស់លាស់ឡើយ ព្រោះវាអាចបង្កឲ្យពុល ប៉ះពាល់ដល់សុខភាព និងអាចបង្កហានិភ័យនានា។
 
មួយវិញទៀត ក្រសួងអំពាវនាវដល់ពលរដ្ឋឲ្យរក្សាអនាម័យឲ្យខ្ជាប់ខ្ជួន មិនត្រូវខាកស្ដោះ និងបន្ទោបង់ពាសវាលពាលកាលឡើយ ហើយត្រូវស្លៀកពាក់សម្លៀកបំពាក់ជិតៗ ដើម្បីបង្ការមូសខ្លាខាំ បង្កជាជំងឺគ្រុនឈាន៕
 

Tag:
 ជំងឺផ្ដាសាយបក្សី
© រក្សាសិទ្ធិដោយ thmeythmey.com