ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ត្រៀមលេងទឹក នៅតំបន់ត្រជាក់ក្នុង «សៀមរាបសង្ក្រាន្ត» ឬនៅ?
13, Apr 2024 , 3:39 pm        
រូបភាព
សៀមរាប៖ ក្រៅពីលេងទឹក ក្នុងពិធី «សៀមរាបសង្ក្រាន្ត» នៅតំបន់ត្រជាក់ស្រស់ស្រាយ ក៏មានការរៀបចំល្បែងកម្សាន្តជាច្រើនផ្សេងទៀតផងដែរ ដូចជាសង្វៀនប្រដាល់លើអាកាស, ដើមចេកមហារំអិល, កញ្ញាធ្លាក់ទឹកជាដើម ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។ តំបន់ត្រជាក់ស្ថិតនៅខាងកើតព្រះរាជដំណាក់ ក្នុងក្រុងសៀមរាប។


 
គួរជម្រាបផងដែរថា សៀមរាប រៀបចំព្រឹត្តិការណ៍ «សៀមរាបសង្ក្រាន្ត» រយៈពេល៤ថ្ងៃ ដើម្បីទេសចរទស្សនាកម្សាន្ត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយស្ទឹងសៀមរាប ចាប់ពីស្ពានព្រះរាជដំណាក់ រហូតដល់ស្ពានផ្សារចាស់។ ក្រៅពីតាមទីតាំងសួនច្បារ នៅខាងកើតទីសក្ការៈព្រះអង្គចេក ព្រះអង្គចម ព្រះរាជដំណាក់ ទេសចរក៏អាចទៅលេងកម្សាន្តនៅតំបន់ផាប់ស្ទ្រីតនាពេលយប់ផងដែរ៕ 
 
រូបភាព៖ ស៊ុល រ៉វី























© រក្សាសិទ្ធិដោយ thmeythmey.com