ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ ! កត្តា​ទាំងនេះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​រីកថ្លើម
23, Apr 2024 , 6:59 am        
រូបភាព
ជំងឺ​គាំងបេះដូង​កើតឡើង​នៅ​ពេល​លំហូរ​ឈាម​ដែល​មាន​អុក​ស៊ី​សែន​ច្រើន​ទៅ​សាច់ដុំ​បេះដូង​ត្រូវ​បាន​កាត់​បន្ថយ ឬ​កាត់​ផ្តាច់​ទាំងស្រុង​។ រឿង​នេះ​ច្រើន​តែ​បណ្តាល​មក​ពី​ជំងឺ​គ្រិ​ន​រឹង​សរសៃឈាម ដែល​វា​ទាក់ទង​នឹង​កំណកខ្លាញ់ កូ​ឡេ​ស្តេ​រ៉ុល និង​សារធាតុ​ផ្សេង​ៗ​ ។ ពេល​ខ្លះ កំណក​ឈាម​នេះ​អាច​របេះ​ចេញ ហើយ​កំណក​ឈាម​អាច​កើតឡើង​នៅ​ជុំវិញ​វា​។

 
កំណក​ឈាម​ក្នុង​សរសៃឈាម​បេះដូង​នឹង​ទៅ​ស្ទះ​ដល់​លំហូរ​ឈាម​ចិញ្ចឹម​សាច់​បេះដូង ដែល​ជា​ហេតុ​នាំ​ឲ្យ​សាច់ដុំ​បេះដូង​នោះ​ទៅ​ជា​ងាប់ ហើយ​ងាប់​សាច់ដុំ​នោះ​តែ​ម្តង​។ ករណី​នេះ​ហៅ​ថា​ជំងឺ​គាំងបេះដូង ឬ Myocardial Infarction (MI)​។
 
ដើម្បី​បង្ការ​ជំងឺ​គាំងបេះដូង​យក​ល្អ​គួរតែ​ព្យាយាម​ធ្វើ​រឿង​ដូច​ខាងក្រោម​នេះ​៖
 
•​ ​ប្រើប្រាស់​របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព​ដល់​បេះដូង​ជាមួយនឹង​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ការ​ហាត់ប្រាណ ព្រោះ​វា​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​បង្ការ​ជំងឺ​បេះដូង និង​គាំងបេះដូង
 
•​ ​របប​អាហារ​ផ្តល់​សុខភាព​បេះដូង​រួម​មាន អាហារ​សម្បូរ​ជីវជាតិ​ដូច​ជា ផ្លែ​ឈើ និង​បន្លែ និង​គ្រាប់​ធញ្ញជាតិ ព្រមទាំង​កាត់​បន្ថយ​ជាតិ​ខ្លាញ់ និង​ផ្អែម​។
 
•​ ​ការ​ហាត់ប្រាណ​ទៀងទាត់​ក៏​អាច​ជួយ​ថែរក្សា​សុខភាព​ឲ្យ​មាន​ទម្ងន់​ផ្តល់​សុខភាព និង​បង្ការ​ជំងឺ​បេះដូង និង​គាំងបេះដូង​។
 
•​ ​គន្លឹះ​ផ្សេង​ទៀត​ដែឡ​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ដែល​អាច​បង្ការ​ជំងឺ​បេះដូង និង​គាំងបេះដូង​រួម​មាន មិន​ជក់បារី កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង កាត់​បន្ថយ​ស្ត្រេ​ស និង គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​និង​លើស​សម្ពាធ​ឈាម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com