ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
គ្រឿងស្រវឹងជាដើមហេតុផ្ទាល់នៃមហារីក ៧ប្រភេទ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា ទោះបីជាញ៉ាំស្រាតែមួយកែវក្នុងមួយថ្ងៃក៏អាចប្រឈមកាន់តែខ្ពស់នឹងជំងឺមហារីកដែរ ហើយការសិក្សាបានបញ្ជាក់ទៀតថា គ្រឿងស្រវឹងមានជាប់ទាក់ទងនឹងការកើតជំងឺមហារីកយ៉ាងហោចណាស់ ៧ប្រភេទឯណោះ។
ដំណឹងនេះបានមកពីការសិក្សាឡើងវិញមួយពីការសិក្សាមុនៗ ដើម្បីវាយតម្លៃទៅលើភាពរឹងមាំនៃអំណះអំណាងដែលគ្រឿងស្រវឹងធ្វើឲ្យកើតជាជំងឺមហារីក។ ការរកឃើញដ៏សំខាន់នោះគឺថា អំណះអំណាងដែលរកឃើញនោះគាំទ្រទៅលើទំនាក់ទំនងរវាងការញ៉ាំគ្រឿងស្រវឹង និងមហារីកចំនួន៧ ដោយក្នុងនោះមាន មហារីកបំពង់ក បំពង់លើក្រពះ ថ្លើម ពោះវៀនធំ ចុងពោះវៀនធំ និងសុដន់ស្ត្រី។
ទំនាក់ទំនងនេះត្រូវបានគេិយាយថា វាមានភាពខ្លាំងក្លាបំផុតនៅពេលញ៉ាំគ្រឿងស្រវឹងច្រើនៗ ប៉ុន្តែការសិក្សានេះបាននិយាយទៀតថា ទោះបីជាញ៉ាំក្នុងកម្រិតទាប ឬមធ្យមក៏ដោយ ក៏អាចនាំឲ្យកើតជាជំងឺមហារីកបានដែរ ដោយសារតែវាគឺជាគ្រឿងស្រវឹង។ ការសិក្សានិយាយទៀតថា វាមិនមានអំណះអំណាងណាមួយនិយាយអំពីកម្រិតនៃការទទួលទានគ្រឿងស្រវឹងដែលមានសុវត្ថិភាពឡើយ។
យ៉ាងណាមិញ យកល្អគួរតែយល់ថា ការរំលឹកឡើងវិញមួយនេះមិនមែននិយាយអំពីរៀបដែលអ្នកដឹកនាំសិក្សាសម្គាល់ និងវាយតម្លៃទៅលើការស្រាវជ្រាវដែលបានធ្វើរួចនោះទេ។ យើងមិនដឹងថា រាល់ការស្រាវជ្រាវដែលពាក់ព័ន្ធត្រូវបានគេចាត់ទុកថាចូលរួមក្នុងការសិក្សានេះឬអត់ទេ ហើយការធ្វើសេចក្តីសន្និដ្ឋានត្រូវតែពិចារណាបន្ថែមដោយមានការបញ្ចូលគំនិតច្រើនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញដ៏សំខាន់នៃទំនាក់ទំនងរវាងគ្រឿងស្រវឹង និងមហារីកទាំង៧នេះ ត្រូវបានគេសម្គាល់ដឹងរួចទៅហើយ។ យ៉ាងណាមិញ វាក៏មិនមានកម្រិតនៃការទទួលទានគ្រឿងស្រវឹងណាមួយដែលមានសុវត្ថិភាព ហើយស្ត្រី និងបុរសក៏មិនគួរណាញ៉ាំគ្រឿងស្រវឹងច្រើនជាង ១៤ដងក្នុងមួយសប្តាហ៍ដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com