ជាតិ
បោះឆ្នោត
ប្អូនលោក កែម ឡី ៖ ខ្ញុំមិនអាចប្រៀបសមត្ថភាពទៅលោក កែម ឡី ទេ ប៉ុន្តែខ្ញុំនឹងបំពេញសុបិនគាត់ ក្នុងការបោះឆ្នោត
× ភ្នំពេញ៖ គណបក្សខ្មែរតែមួយ ដែលដឹកនាំដោយលោក កែម រិទ្ធិសិត ប្អូនប្រុសសពលោក កែម ឡី ដែលជាអ្នកវិភាគល្បីល្បាញនៅកម្ពុជានោះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលស្គាល់ជាផ្លូវការហើយ សម្រាប់ការចូលរួមប្រកួតប្រជែងសន្លឹកឆ្នោត នៅនីតិកាលទី៦ នាថ្ងៃទី២៩ កក្កដា ខាងមុខនេះ។ ឆ្លើយនឹងសំនួររបស់លោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជុំវិញគោលនយោបាយ និងក្តីសង្ឃឹមនៅក្នុងការបោះឆ្នោតនេះ លោក កែម រិទ្ធិសិត ហាក់មិនទាន់ហ៊ានមានជំនឿចិត្តខ្លាំងថា ខ្លួននឹងទទួលបានការគាំទ្រច្រើន និងទទួលបានអាសនៈក្នុងរដ្ឋសភា តាមរយៈគោលនយោបាយ និងកេរ្តិ៍ឈ្មោះលោក កែម ឡី ដែលជាបងប្រុសខ្លួនឡើយ។
លោក កែម រិទ្ធិសិត បានបញ្ជាក់ថា លោកមិនអាចប្រៀបសមត្ថភាពខ្លួន ទៅលោក កែម ឡី ដើម្បីទទួលបានការគាំទ្រដែរ ។ប៉ុន្តែមូលហេតុលោក បង្កើតគណបក្ស ចូលរួមការបោះឆ្នោតនេះ គឺដើម្បីបំពេញសុបិនបងប្រុសខ្លួន ក្នុងការប្រកួតប្រជែងនយោបាយ។
ជាបន្តសូមលោក-អ្នកនាង ស្ដាប់កិច្ចសម្ភាសរវាងលោក រំដួល ចិត្រា អ្នកសារព័ត៌មានថ្មីៗ ជាមួយលោក កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ ដូចតទៅ៖
Tag:
កែម រិទ្ធិសិត
កែម ឡី
បក្សនយោបាយ
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com