ជាតិ
សេដ្ឋកិច្ច
CDC អនុម័តឲ្យ ចិនសង់រោងចក្រកែច្នៃដំឡូងមីខ្នាតធំតម្លៃជិត៣០លានដុលា្លរ នៅខេត្តក្រចេះ
× ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឲ្យក្រុមហ៊ុនចិន Green Leaders Starch Food First Factory Co.,Ltd សាងសង់រោងចក្រកែច្នៃកសិផលដំឡូងមីខ្នាតធំ តម្លៃ២៩.៥៣លានដុល្លារ នៅខេត្តក្រចេះ។ ការអនុម័តនេះ បានធ្វើឡើងដោយការចេញ «វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ»នាថ្ងៃទី៣០ ខែសីហា។
CDC បានបញ្ជាក់ថាក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលអាចផ្តល់ឱកាសការងារបានជិត៤០កន្លែង។
យោងតាម លោក Michael Tse នាយកប្រតិបត្តិក្រុមហ៊ុនចិនខាងលើ ក្នុងជំនួបពិភាក្សាជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ រោងចក្រកែច្នៃដំឡូងមីខ្នាតធំមួយនេះ មានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅបានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ។ ហើយរោងចក្រនេះត្រូវការដំឡូងមីជាវត្ថុធាតុដើមយ៉ាងតិច ៥០ម៉ឺនតោនក្នុងមួយឆ្នាំ៕
Tag:
ដំឡូងមី
ចិន
ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com