ជាតិ
សេដ្ឋកិច្ច
ស្ថានីយ៥កន្លែង លក់ប្រេងមិនត្រឹមត្រូវ នៅខេត្តស្វាយរៀង រូបពីអគ្គនាយកដ្ឋានកាំកុងត្រូល
× ស្វាយរៀង៖ មន្ត្រីកាំកុងត្រូលសាខាខេត្តស្វាយរៀង បានរកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៥ ក្នុងចំណោម៨ទីតាំង បានលក់ដូរមិនត្រឹមត្រូវ។ នេះបើតាមអគ្គនាយកដ្ឋានកាំកុងត្រូល។
អគ្គនាយកដ្ឋានកាំកុងត្រូល បានបញ្ជាក់ថា ក្នុងចំណោមស្ថានីយ ៥ ដែលប្រព្រឹត្តមិនត្រឹមត្រូវនេះ ស្ថានីយចំនួន ៣ទីតាំង ខុសទាំងគុណភាពប្រេង និងខុសទាំងបរិមាណ។ ស្ថានីយ១ផ្សេងទៀត លក់មិនគ្រប់លីត្រ និង១ទីតាំងទៀតមិនអនុលោកផ្នែកគុណភាព។
មន្ត្រីកាំកុងត្រួលបានណែនាំ និងឲ្យម្ចាស់ស្ថានីយ និងដេប៉ូ ដែលមានកំហុសទាំងនោះ ចុះកិច្ចសន្យាកែតម្រូវឡើងវិញ។ ក្នុងករណីរកឃើញកំហុសលើកទី២ ស្ថានីយទាំងនោះ នឹងត្រូវផ្សាយឈ្មោះ និងទីតាំងជាសាធារណៈ ឬត្រូវផ្អាកអាជីវកម្មបណ្ដោះអាសន្ន ហើយបើមិនរាងចាល នឹងត្រូវប្រឈមការកសាងសំណុំរឿងទៅតុលាការ។ នេះជាការអះអាងរបស់អគ្គនាយកដ្ឋានកាំកុងត្រូល៕
© រក្សាសិទ្ធិដោយ thmeythmey.com