ជាតិ
សេដ្ឋកិច្ច
កម្ពុជា-វៀតណាម ចុះកិច្ចព្រមព្រៀងយោគយល់គ្នាពីការធ្វើពាណិជ្ជកម្មតាមព្រំដែន ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជានិងថ្នាក់ដឹកនាំវៀតណាម
× ភ្នំពេញ៖ កម្ពុជា-វៀតណាម បានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើពាណិជ្ជកម្មតាមព្រំដែន។ ការចុះកិច្ចព្រមព្រៀងនេះ គឺធ្វើឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងជំនួបនោះ ក្រៅពីចុះកិច្ចព្រមព្រៀងខាងលើ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារ៥ផ្សេងទៀតដែរ ដែលរួមមាន អនុសារណៈស្តីពីយុទ្ធសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនរយៈពេល៧ឆ្នាំ២០១៨-២០២៥, វិសោធនកម្មពិធីសារឆ្នាំ២០០៥ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនៃការដឹកជញ្ជូនតាមផ្លូវគោកឆ្នាំ១៩៩៨, វិសោធនកម្មកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនផ្លូវទឹកឆ្នាំ២០០៩, កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាមឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះលើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក និង កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញនូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរ។
ទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា នឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែធ្នូ៕
Tag:
ពាណិជ្ជកម្ម
ព្រំដែន
កម្ពុជា-វៀតណាម
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com