កីឡាអន្តរជាតិ
អន្តរជាតិ
អ្នក​ប្រដាល់​មិនដែល​ចាញ់​អង់គ្លេស ទាយ​ថា Man Utd ចាញ់​៧-០ ហើយ Arsenal ឈ្នះ​៥-០
08, Dec 2018 , 8:59 pm        
រូបភាព
​ភ្ញៀវ​ក្នុង​សប្តាហ៍​នេះ គឺ​អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់ Josh Warrington ដែលជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ស្រាល (Featherweight) ពិភពលោក IBF​។ កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៨​ឆ្នាំ​រូបនេះ ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម ក្នុង​កម្មវិធី​វិភាគ​លទ្ធផល​កីឡាបាល់ទាត់ សម្រាប់​ជំនួប​ទាំង​១០​គូ ក្នុង​ក្របខណ្ឌ Premier League នា​ការប្រកួត​នៅ​សប្តាហ៍​ទី​១៦​។​


 
Warrington គឺជា​អ្នកគាំទ្រ​ក្រុមកីឡា​បាល់ទាត់ Leeds United និង​ជា​ប្រធាន​អ្នកគាំទ្រ​របស់​ក្លិប​នេះ​ទៀតផង​។ រូបគេ​បាន​ក្លាយជា​អ្នក​ប្រដាល់​ដំបូង​គេ ពី​ទីក្រុង​កំណើត​របស់ខ្លួន (Leeds) ដែល​អាច​ឈ្នះ​ខ្សែក្រវាត់​លំដាប់​ពិភពលោក បន្ទាប់ពី​ផ្តួល​ដៃគូ Lee Selby កាលពី​ខែឧសភា​កន្លងទៅ​។​


កីឡាករ Josh Warrington អំឡុងពេលហ្វឹកហាត់
 
​ដោយ​មើលឃើញ​ពី​ការស្រលាញ់​វិស័យ​កីឡា​បាល់​ដ៏​លើសលប់ ក្រៅពី​អាជីព​ជា​អ្នក​ប្រដាល់សកល​របស់ខ្លួន​នោះ Warrington ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​វិភាគ ជាមួយ​លោក Mark Lawrenson ដែលជា​អ្នកជំនាញ​កីឡាបាល់ទាត់​ប្រចាំ BBC Sport ក្នុង​សប្តាហ៍​នេះ​។​
 
​សម្រាប់​ការប្រកួត​ក្នុង​ក្របខណ្ឌ​កំពូល​អង់គ្លេស សប្តាហ៍​ទី​១៦ មាន​ជំនួប​គូ​ពិសេស​មួយគូ រវាង Chelsea និង Mancheter City និង​គូ​សំខាន់​ផ្សេងទៀត​។ Warrington និង Lawrenso ព្យាករណ៍​ថា ក្រុម​មេឃ​ខៀវ ឈ្នះ​តោ​ខៀវ​ដូចគ្នា ដោយ​ខុសគ្នា តែ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ប៉ុណ្ណោះ​។​


 
ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត សម្រាប់​ការ​ទស្សន៍ទាយ​គូ​ផ្សេងទៀត ម្ចាស់​ខ្សែក្រវាត់​ពិភពលោក និង​ជា​អ្នកគាំទ្រ​ក្រុម Leed United ដ៏​ស្មោះស្ម័គ្រ​ម្នាក់​នោះ បាន​ព្យាករ​ថា Manchester United នឹង​ចាញ់ Fulham ដល់​ទៅ​៧-០ ហើយ Arsenal ឈ្នះ  Huddersfield ៥-០ ខណៈ​លោក Lawrenso ទាយ​ថា Man Utd ឈ្នះ​២-០ និង Arsenal ឈ្នះ ៣-០​។​
 
Warrington លើក​ហេតុផល​ថា ក្រុម​បិសាច​ក្រហម លេង​មិន​បានល្អ​ទេ ក្នុង​រយៈពេល​ចុងក្រោយ ហើយ​កាលពី​ប៉ះ Southampton កន្លងទៅ រូបគេ​មើលឃើញថា ក្រុម​របស់លោក Jose Mourinho សម​នឹង​ចាញ់​ក្នុង​លទ្ធផល ៣-១​ឯណោះ​។ ដូច្នេះ​ក្នុងជំនួប​នេះ រូបគេ​សម្រេច​ជ្រើសរើស​ក្រុម Fulham ដែលមាន​អ្នកចាត់ការ​ថ្មី លោក Claudio Ranieri ជាមួយនឹង​លទ្ធផល​ឈ្នះ ៧-០​។​
 
Man Utd បច្ចុប្បន្ន ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៨ ក្នុង​តារាង Premier League មាន​២២​ពិន្ទុ ក្រោយ​ឆ្លងកាត់​១៥​ប្រកួត តាម​ពីក្រោយ​ក្រុម​ឈ​កំពូល​តារាង Man City ដល់​ទៅ​១៨​ពិន្ទុ​។ រីឯ Fulham ស្ថិតនៅ​បាត​តារាង​មាន​៩​ពិន្ទុ ដែល​កំពុង​ប្រឈម នឹង​ការ​កាត់ចោល​នៅ​រដូវ​កាល​ក្រោយ​។​
​ខាងក្រោម​ជាការ​ព្យាករ​លទ្ធផល​ការប្រកួត​ទាំង​១០​គូរ របស់ Warrington និង Lawrenso
 

Tag:
 បាល់ទាត់​
  Josh Warrington
© រក្សាសិទ្ធិដោយ thmeythmey.com