អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ ABC Extra Stout,Heineken និង​Tiger ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ ជូន​គូ​ស្វាមីភរិយា​ថ្មី​ឆ្នាំ ២០១៧-២០១៨
08, Dec 2018 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​កន្លងទៅ នៅ​ទីស្នាក់ការ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)  ស្រា​បៀរ​លំដាប់​ពិភពលោក​ទាំង​៣ គឺ​ស្រា​បៀរ ABC Extra Stout, Heineken និង Tiger បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ផ្តាច់ព្រ័ត្រ ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៧- ២០១៨​។ កម្មវិធី​ពិសេស​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​គូ​ស្វាមីភរិយា ដែល​ឈ្នះ​រង្វាន់   ថ្នាក់​គ្រប់គ្រង និង​បុគ្គលិក​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)  និង​ភ្ញៀវកិត្តិយស​ជាច្រើន​ទៀត​។​
 
​ស្រា​បៀរ​ABC Extra Stout បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅ​ទីក្រុង​ប៉ារីស ចំនួន ៥​រង្វាន់​។ ស្រា​បៀរ Heineken បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅ​ទីក្រុង​អាំ​ស្ទែ​ដាំ​ចំនួន ២​រង្វាន់​។ ស្រា​បៀរ Tiger បានប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយនឹង​បទពិសោធន៍​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គី​ទឹកកក ចំនួន ១៥​រង្វាន់​។   កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃអាទិត្យ​ទី ៤ ខែវិច្ឆិកា​កន្លងទៅ នៅ​ស្ថានីយទូរទស្សន៍ PNN ឆ្នាំ​២០១៨​។ 


 
​លោក ជាម សុ​និ​ត និង​អ្នកស្រី យ៉ាន ស្រី​ម៉ៅ មកពី​ខេត្តព្រៃវែង ដែលជា​គូ​ស្វាមីភរិយា​ថ្មី​មួយគូ ក្នុងចំណោម​ចំនួន​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូ ដែល​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ ទៅ​ទីក្រុង​អាំ​ស្ទែ​ដាំ ពី​កម្មវិធី​ពិសេស​នេះ​បាន​មានប្រសាសន៍ថា​៖«​ពួកគាត់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង នៅពេល​ដឹងថា ខ្លួន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ Heineken​។ ពួកគាត់​ទាំងពីរ​បាន​បញ្ជាក់ថា ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL)  ពិតជា​បានប្រគល់​រង្វាន់​ជូន​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់ ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​ពិសេស​នេះ​»​។ 


 
​គម្រោង​អាពាហ៍ពិពាហ៍​ថ្មី ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​រដូវ​កាល​ថ្មី របស់​ស្រា​បៀរ​លំដាប់​ពិភពលោក​ទាំង​៣ គឺ​ស្រា​បៀរ ABC Extra Stout, Heineken និង Tiger ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ខែកញ្ញា ឆ្នាំ ២០១៩​។ ស្រា​បៀរ ABC Extra Stout នឹង​ចែក​រង្វាន់​ដំណើរ​កម្សាន្ត​នៅ​ទីក្រុង​ឡុង​ដ៏​។ ស្រា​បៀរ  Heineken នឹង​ចែក​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ឡូ​សអាន់​ជ័រ​លេស ហើយ​ស្រា​បៀរ Tiger នឹង​ចែក​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ទីក្រុង​ស៊ីដនី​។ 


 
​តើ​លោកអ្នក​ចង់​អបអរ​ពិធី​អាពាហ៍ពិពាហ៍​របស់ខ្លួន ជាមួយ​ស្រា​បៀរ​លំដាប់​ពិភពលោក​ឬទេ​?
 
​ទំនាក់ទំនង​ទិញ​ស្រា​បៀរ​លំដាប់​ពិភពលោក សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​អ្នក និង​សាកសួរ​ព័ត៌មាន​បន្ថែម តាម​ទូរស័ព្ទ​លេខ 011 222 400 ឬ 011 333 500៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!!!

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com