កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ឱកាស​ចុងក្រោយ​របស់ Liverpool, Spurs, Napoli, Inter, PSG ដើម្បី​ទៅ​វគ្គ​បន្ត​
11, Dec 2018 , 7:19 pm        
រូបភាព
Liverpool ត្រូវ​ពឹង​ផ្អែកលើ​បន្ទាយ Anfield ដើម្បី​ធ្វើ​ឲ្យ Napoli ស្គាល់​បរាជ័យ​ជា​លើកដំបូង​ក្នុង​ក្របខណ្ឌ UEFA Champions League រដូវ​កាល​នេះ និង​ដើម្បី​នាំ​ពួកគេ​ឈានទៅ​វគ្គ ១៦​ក្រុម​ចុងក្រោយ​។ រីឯ Tottenham Hotspur ក៏​នឹងត្រូវ​ធ្វើការ​ធ្ងន់​ផងដែរ ដោយ​ត្រូវ​ធ្វើដំណើរ​ទៅកាន់​ទឹកដី Nou Cam នា​ជំនួប​ចុងក្រោយ​ពូ​ល B ជាមួយ Barcelona​។​

 
​ហង្ស​ក្រហម នឹងត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ Napoli ក្នុងជំនួប​ចុងក្រោយ​ពូ​ល C និង​ជាការ​ប្រកួត​កាត់សេចក្តី​ថា​តើ​ក្រុម​ណា​ដែល​អាច​ឈានទៅ​វគ្គ ១/៨​ផ្តាច់ព្រ័ត្រ ពាន​កំពូល​អឺរ៉ុប​រដូវ​កាល ២០១៨-២០១៩​នេះ​។​
 
 ក្រុម​ពី​អ៊ីតាលី​ដែល​ដឹកនាំ​ដោយ​លោក Carlo Ancelotti កំពុង​ឈរ​នៅ​កំពូល​តារាង​មាន ៩​ពិន្ទុ នាំមុខ​ក្រុម​លេខ​ពីរ Paris Saint-Germain ដែលមាន ៨​ពិន្ទុ និង Liverpool  មាន​៦​ពិន្ទុ​។ ក្រុម​ទាំងបី​សុទ្ធតែ​អាច​ប្រជែង​គ្នា​ដើម្បី​ឈានទៅ​វគ្គ​បន្ត ខណៈ​ក្រុម Red Star Belgrade នៅសល់​សិទ្ធិ​ប្រជែង​កៅអី​លេង​នៅ Europa League ប៉ុណ្ណោះ ប្រសិន​បាន​ចំណាត់ថ្នាក់​ទី​៣​ក្នុង​ពូ​ល​។
 
​ក្រុម​របស់លោក Jurgen Klopp ត្រូវធ្វើ​យ៉ាងណា​យកឈ្នះ Napoli ឲ្យ​បាន​លើសពី​២​គ្រាប់ ដើម្បី​ធានា​កៅអី​ទៅ​វគ្គ​បន្ត ដ្បិត​ក្រុម​ពី​អ៊ីតាលី​បាន​យកឈ្នះ ១-០ កាលពី​ជើង​ទីមួយ​។​
​ក្រុម​យក្ស​បារាំង PSG ក៏​នឹងត្រូវ​តទល់​ជាមួយ​ក្រុម​ពី​ស៊ែ​ប៊ី Red Star សម្រាប់​ការប្រកួត​ចុងក្រោយ​នេះដែរ ដោយ​ពួកគេ​ត្រូវការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ដើម្បី​បាន​កៅអី​ទៅ​ជុំ​បន្ត​។​
 
​ដោយឡែក​ក្នុង​ពូ​ល B វិញ ក្រុម​ដែល​ឈរ​កំពូល​តារាង Barca មាន​ពិន្ទុ​គ្រប់គ្រាន់​ហើយ​ដើម្បី​ឈានទៅ​វគ្គ​ក្រោយ ខណៈ PSV Eindhoven អស់សិទ្ធិ ព្រោះ​រកបាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​សម្រាប់​ពូ​ល​នេះ​គឺ Spurs និង Inter Milan ដែលមាន​៧​ពិន្ទុ​ដូចគ្នា​។ 
 
​ក្រុម​ទាំងពីរ​ត្រូវការ​ឈ្នះ​រៀងៗ​ខ្លួន​នា​ជំនួប​ចុងក្រោយ ដោយ​ក្រុម​ពី​អ៊ីតាលី ហាក់​មានប្រៀប​ជាង​ព្រោះ​ត្រូវ​ប៉ះ​ក្រុម​បាត​តារាង​។ រីឯ​ក្រុម​របស់លោក Mauricio Pochettino ត្រូវ​តទល់​ជាមួយ​ក្រុម​ខ្លាំង Barca ប៉ុន្តែ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​នេះ​ទោះបី​មិន​ឈ្នះ​ក៏​ឡើង​ដោយ​ស្វ័យប្រវត្តិ​ហើយ​ដែរ​។​
 
​កម្មវិធី​ប្រកួត​៖
 
​ម៉ោង​៣​ទៀបភ្លឺ​៖ 
 
​ពូ​ល A
 
-Club Brugge vs Atletico Madrid
-Monaco vs Borussia Dortmund
 
​ពូ​ល B
 
-Barcelona vs Tottenham Hotspur
-Inter vs PSV Eindhoven
 
​ពូ​ល C
 
- Red Star Belgrade vs Paris Saint-Germain
-Liverpool vs Napoli
 
​ម៉ោង​១២:៥៥ រំលងអធ្រាត្រ​
 
​ពូ​ល D
 
-Galatasaray vs FC Porto
-Schalke 04 vs Lokomotiv Moscow

Tag:
 បាល់ទាត់​
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com