កំណាព្យ
ជាតិ
កុងស៊ី​ហ្វា​ឆាយ​!
05, Feb 2019 , 1:00 pm        
រូបភាព
ដោយ:
​បទ ព្រហ្មគីតិ​


 
-​រឿងរ៉ាវ​រាប់រយឆ្នាំ​ ​តាម​ស្មេរ​ចាំ​គេ​កត់ត្រា​
​ជំនឿ​និង​សាសនា​ ​នៃ​ខេមរា​បាន​ពី​ក្រៅ​។​
 
-​មាន​ទាំង​ទំនៀម​ចិន​ ​ខ្លះ​កាន់​ឆ្អិន​ត​កូនចៅ​
​ទោះ​ស្បែក​សម្បុរ​ខ្មៅ​ ​សែន​ត​ផៅ​ហៅ​កុងម៉ា​។​
 
-​ក្បាលទឹក​សែន​ឆេង​ម៉េង​ ​សុំ​លាភ​ហេង​ហែ​អ្នកតា​
​តាមផ្លូវ​ដល់​ក្នុង​ផ្សារ​ ​សុំ​ប្រាថ្នា​បាន​ធូរធារ​។​
 
-​សែន​ធំ​ថ្ងៃ​ចូលឆ្នាំ​ ​ខ្មែរ​-​ចិន​ចាំ​ជឿ​គ្រប់គ្នា​
​ជ្រូក​ខ្វៃ​ច្នៃ​មាន់​ទា​ ​ត្រី​បង្គា​ទាំង​ចាប់ឆាយ​។​
 
-​ចេកទំ​ទាំង​នំ​ផ្អែម​ ​ស្រា​បង្អែម​សែនសប្បាយ​
​ជួបជុំ​សើច​ក្អាកក្អាយ​ ​ក្រោយ​ចំណាយពេល​នឿយហត់​។​
 
-​រកស៊ី​ទី​ឆ្ងាយ​ជិត​ ​បែក​ញាតិមិត្ត​គិត​អំណត់​
​ប្រឹងប្រែង​ក្រែង​ក្រខ្សត់​ ​មក​សង្កត់​សង្កៀរចិត្ត​។​
 
-​សម័យ​កាន់តែ​ប្រែ​ ​ចិន​និង​ខ្មែរ​កាន់តែ​ស្និទ្ធ​
​ជំនឿ​ពិបាក​បិទ​ ​ត្រូវ​បើក​ចិត្ត​រស់​រួមគ្នា​។​

© រក្សាសិទ្ធិដោយ thmeythmey.com