សិល្បៈអន្តរជាតិ
អន្តរជាតិ
អ្នកមាន​ទេពកោសល្យ​ពិភពលោក​១២​ក្រុម ត្រៀម​ប្រជែង​ពាន AGT: The Champions
10, Feb 2019 , 11:35 am        
រូបភាព
ដោយ: ធីតា
​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​លំដាប់​ពិភពលោក America’s Got Talent បានរៀបចំ​ព្រឹត្តិការណ៍ The Champions ជា​លើកដំបូង ដោយ​អនុញ្ញាត​ឲ្យ​ម្ចាស់​ពាន និង​អ្នក​ជោគជ័យ​នានា​ក្នុង​កម្មវិធី Got Talent ទូទាំង​ពិភពលោក ប្រកួតប្រជែង​គ្នា​។ បច្ចុប្បន្ន បេក្ខជន​១២​នាក់​/​ក្រុម​កំពុង​ត្រៀម​ប្រជែង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រព្រឹត្តទៅ​ថ្ងៃទី​១១ ខែកុម្ភៈ ហើយ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។​

 
​សម្រាប់​រដូវ​កាល​ដំបូង​ដែល​រៀបចំ​ដោយ​ទូរទស្សន៍ NBC របស់​អាមេរិក បេក្ខជន​ចំនួន​៥០​រូប​/​ក្រុម បាន​ចូលរួម​ប្រកួតប្រជែង ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​ម្ចាស់​ពាន និង​អ្នក​ដែល​ជោគជ័យ​ក្នុង​កម្មវិធី Got Talent ពី​អង់គ្លេស អាមេរិក បែលហ្ស៊ិក ស្លូ​វ៉ា​គី ដា​ណឺ​ម៉ាក អូស្ត្រាលី បារាំង អេ​ស្ប៉ា​ញ ហូ​ឡង់ អ៊ីតាលី អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន អាល្លឺម៉ង់ និង​រុស្ស៊ី​។​
 
​ការប្រកួត​បាន​ប្រព្រឹត្តទៅ​រយៈពេល​៥​សប្តាហ៍ ដោយ​សប្តាហ៍​នីមួយៗ មាន​បេក្ខជន​មួយរូប ទទួលបាន​ប៊ូ​តុង​មាស​ពី​គណៈកម្មការ និង​ពិធីករ និង​មួយរូប​ទៀត​បានមកពី​ការបោះឆ្នោត​។ ក្រៅពី​បេក្ខជន​១០​រូប​/​ក្រុម ដែល​ជាប់​នៅ​សប្តាហ៍​នីមួយ គណៈកម្មការ​ផ្តល់​សិទ្ធិ​ដែល​បេក្ខជន​២​រូប (Wild Card) សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​។​
 
​សប្តាហ៍​ទីមួយ​៖

 
 
-​តារាចម្រៀង​អង់គ្លេស Susan Boyle លេខ​២ Britain’s Got Talent ឆ្នាំ​២០០៩ (​ប៊ូ​តុង​មាស​ពី Mel B)

 
 
-​តារា​កំប្លែង​អាមេរិក Preacher Lawson បេក្ខជន​វគ្គ​ផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ​២០១៧ (​សំឡេងគាំទ្រ​ច្រើនជាងគេ​)
 
​សប្តាហ៍​ទី​ពីរ​៖
 
 
-​ក្រុម Deadly Games (​ចោល​កាំបិត​), បេក្ខជន​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ​២០១៦ (​ប៊ូ​តុង​មាស​ពី Heidi Klum)
 
 
-​តារាចម្រៀង​អូ​ប៉េ​រ៉ា​អេ​ស្ប៉ា​ញ Cristina Ramos ម្ចាស់​ពាន Spain’s Got Talent ឆ្នាំ​២០១៦ (​សំឡេងគាំទ្រ​ច្រើនជាងគេ​)

 
 
-​តារា​សំដែង​ជាមួយ​តុក្កតា​អាមេរិក Darci Lynne Farmer ម្ចាស់​ពាន America’s Got Talent ឆ្នាំ​២០១៧ (Wild Card ពី​ចៅក្រម​)
 
​សប្តាហ៍​ទី​បី​៖
 
 
-​តារាចម្រៀង​វ័យក្មេង​អាមេរិក Angelica Hale លេខ​២ America’s Got Talent ឆ្នាំ​២០១៧ (​ប៊ូ​តុង​មាស​ពី Howie Mandel)

 
 
-​តារាចម្រៀង​អូ​ប៉េ​រ៉ា Paul Potts ម្ចាស់​ពាន Britain’s Got Talent ឆ្នាំ​២០០៧ (​សំឡេងគាំទ្រ​ច្រើនជាងគេ​)
 
 
-​អ្នក​សំដែង​សៀក​អាមេរិក Jon Dorenbos លេខ​បី America’s Got Talent ឆ្នាំ​២០១៦ (Wild Card ពី​ចៅក្រម​)
 
​សប្តាហ៍​ទី​បួន​៖

 
 
-​តារាចម្រៀង​នី​ហ្សេ​រី​យ៉ា​-​អាមេរិក Kechi Okwuchi បេក្ខជន​វគ្គ​ផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ​២០១៧ (​ប៊ូ​តុង​មាស​ពី Simon Cowell)

 
 
-​តារាចម្រៀង​អាមេរិក Brian Justin Crum បេក្ខជន​វគ្គ​ផ្តាច់ព្រ័ត្រ America’s Got Talent ឆ្នាំ​២០១៦ (​សំឡេងគាំទ្រ​ច្រើនជាងគេ​)
 
​សប្តាហ៍​ទី​៥៖

 
 
-​អ្នកសិល្បៈ​ផ្នែក​គំនូរ​ខ្សាច់​អ៊ុយ​ក្រែ​ន Kseniya Simonova ម្ចាស់​ពាន Ukraine’s Got Talent ឆ្នាំ​២០០៩ (​ប៊ូ​តុង​មាស​ពី Terry Crews)

 
 
-​អ្នក​សំដែង​សៀក​កាណាដា​-​អាមេរិក Shin Lim ម្ចាស់​ពាន America’s Got Talent ឆ្នាំ​២០១៨ (​សំឡេងគាំទ្រ​ច្រើនជាងគេ​)៕
 
 

Tag:
 The Champions
© រក្សាសិទ្ធិដោយ thmeythmey.com