កីឡាជាតិ
ជាតិ
កីឡាករ​ខ្មែរ​កម្ពុជា​ក្រោម រៀម ស៊ឹង ក្លាយជា​សមាជិក​ថ្មី​របស់​ភ្នំពេញ​ក្រោ​ន​
18, Feb 2019 , 3:25 pm        
រូបភាព
រៀម ស៊ឹង ពេល​បង្ហាញវត្តមាននៅកីឡដ្ឋាន RSN។ រូបថត ភ្នំពេញក្រោន
រៀម ស៊ឹង ពេល​បង្ហាញវត្តមាននៅកីឡដ្ឋាន RSN។ រូបថត ភ្នំពេញក្រោន
ដោយ: ថ្មីៗ
​ខ្សែការពារ រៀម ស៊ឹង ដែលជា​កូនចៅ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូលរួម​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​សម្រាប់​រដូវ​កាល​ថ្មី​។ នេះ​បើតាម​ការប្រកាស​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​នា​ថ្ងៃទី​១៨ ខែកុម្ភៈ​។​

 
​រៀម ស៊ឹង អាយុ​២៦​ឆ្នាំ ក៏មិនមែនជា​កីឡាករ​ថ្មី​នោះដែរ​នៅ​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ ដោយ​រូបគេ​ធ្លាប់​បង្ហាញ​វត្តមាន​រួច​ម្តង​ហើយ​ជាមួយ​ក្លិប​គិរីវង់​សុខ​សែន​ជ័យ កាលពី​រដូវ​កាល ២០១៥-១៦ ។​
 
​កីឡាករ​រូបនេះ ផ្តើម​អាជីព​បាល់ទាត់​ដំបូង​នៅ​ឆ្នាំ​២០១៣ ជាមួយ​ក្រុម​វៀតណាម  Vinh Long FC ហើយ​បន្ត​ជាមួយ​ក្រុម Ca Mau FC នៅ​ឆ្នាំ​២០១៥ មុននឹង​ក្លាយជា​សមាជិក​របស់​ក្រុម​គិរីវង់​សុខ​សែន​ជ័យ​នៅ​ឆ្នាំ​២០១៥-២០១៦ ។ 
 
​នៅក្នុង​ឆ្នាំ​២០១៦​ដដែល រៀម ស៊ឹង ក៏បាន​ចូល​លេង​ជាមួយ​ក្រុម Dong Thap FC ហើយ​បាន​បន្ត​លេង​ជាមួយ​ក្រុម Hai Phong FC នៅ​ឆ្នាំ​២០១៧ ។ មុន​បង្ហាញ​វត្ត​មាននៅ​កីឡដ្ឋាន RSN រៀម ស៊ឹង បាន​ចំណាយពេល​មួយ​រដូវ​កាល​នៅ​ក្លិប Ho Chi Minh City FC៕
 

Tag:
 ភ្នំពេញ​ក្រោ​ន​
  រៀម ស៊ឹង​
© រក្សាសិទ្ធិដោយ thmeythmey.com