វចនានុក្រមខ្មែរសម្តេច ជួន ណាត បានបញ្ជាក់និយមន័យ ធ្វើឲ្យស្អាត និងឲ្យអស់មន្ទិល ដែលត្រូវនឹងពាក្យដោយសរសេរបានពីរបែប គឺសរសេរជា«សំអាត»ក៏បាន ឬ«សម្អាត»ក៏បានដែរ គឺសុទ្ធតែត្រឹមត្រូវដូចគ្នា។
លើកលែងតែពាក្យមួយចំនួនដែលមិនអាចសរសេរជាព្យាង្គតម្រួតបាន ដោយរក្សាទុកនូវព្យាង្គរាយដដែល ដែលពាក្យទាំងនោះមានដូចជា សំរាម និងជំងឺ ជាដើម។
សម្រាប់ពាក្យដែលសរសេរជាព្យាង្គរាយ ទៅព្យាង្គតម្រួតមានដូចជា៖ រំងាប ឬរម្ងាប់, រំងាស់ ឬរម្ងាស់, រំងើក ឬរម្ងើង, រំដោះ ឬរម្តោះ, រំលឹក ឬរម្លឹក, រំលាយ ឬ រម្លាយ, រំលប់ ឬរម្លប់, រំលុះ ឬរម្លុះ, រំលត់ ឬរម្លត់, រំលំ ឬរម្លំ, រំលូត ឬរម្លូត, រំលើង ឬរម្លើង, រំសាយ ឬរម្សាយ, រំហើយ ឬរម្ហើយ, រំហែ ឬរម្ហែ, រំអិល ឬរម្អិល, រំលស់ ឬរម្លស់, រំងក ឬរម្ងក, ចំលើយ ឬចម្លើយ, សំនួរ ឬសំណួរ, ចំនេះ ឬចំណេះ, សំដី ឬសម្តី, សំវាស ឬសង្វាស, សំវេគ ឬសង្វេគ, សំងាត់ ឬសម្ងាត់, កំរិត ឬកម្រិត, តំរូវ ឬតម្រូវ, សំរាប់ ឬសម្រាប់, បំរាម ឬបម្រាម, រំលោក ឬរម្លោក, រំអា ឬរម្អា, សំអាត ឬសម្អាត, សំគាល់ ឬសម្គាល់, សំងាច ឬសម្ងាច, សំដែង ឬសម្តែង, កំដៅ ឬកម្តៅ, សំដៅ ឬសម្តៅ, លំអៀង ឬលម្អៀង, សំលាប់ ឬសម្លាប់, សំគាំង ឬសម្គាំង, សំបូរ ឬសម្បូរ, សំភី ឬសម្ភី។ល៕