ជាតិ
ក្រៅពីរុក្ខជាតិ និងផ្ការាប់ម៉ឺនដើម «សួនរុក្ខជាតិអង្គរ» ក៏មានសួនសត្វដ៏ទាក់ទាញ
× សៀមរាប៖ សួនរុក្ខជាតិអង្គរ ជារមណីយដ្ឋានកែច្នៃមួយ ដែលមានរុក្ខជាតិជាង៥០០ប្រភេទ ដែលស្ថិតនៅភូមិត្រពាំងសេះ ឃុំគោកចក ក្រុងសៀមរាប។ ក្រៅពីមានរុក្ខជាតិរាប់ម៉ឺនដើម សួនរុក្ខជាតិអង្គរ ក៏មានសួនសត្វ ដែលមានសត្វជាង១០ប្រភេទ ដើម្បីកាន់តែផ្ដល់ភាពទាក់ទាញដល់ទេសចរ។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖
សួនរុក្ខជាតិអង្គរ មានទំហំ១៥ហិកតា មាន៥សួន រួមមានសួនឱសថគ្រឿងទេស, សួនផ្កាស្មៅ , សួនផ្កាស្មៅ និងផ្កាចម្រុះ,សួនអម្បូរត្នោត , សួនសំនៅដ្ឋានខ្មែរ និងសួនព្រៃឈើ និងសត្វព្រៃ ។
ក្នុងពេលថ្មីៗនេះ រុក្ខជាតិអង្គរ បានរៀបចំសួនសត្វព្រៃដែលជាសួនចុងក្រោយគេរួចរាល់។ លោក មាឃ បូរ៉ា ជាមន្រ្តីគ្រប់គ្រងនៅសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា សួនព្រៃឈើ និងសត្វព្រៃ មានទំហំ៥ហិកតា ដោយមានសត្វរហូតដល់ជាង១០ប្រភេទ ដូចជាក្ងោក អូទ្រីន មាន់ព្រៃ ទន្សោយ ត្រីច្រើនប្រភេទ អណ្ដើក និងសត្វស្លាបជាដើម។
លោក មាឃ បូរ៉ា បានរៀបរាប់ដូច្នេះ៖ «ក្រៅពីសួនទាំង៤ ដែលមានស្រាប់ សាធារណៈជន មានចំណាប់អារម្មណ៍នៅសួនសត្វ ដោយសារសួនសត្វ វាមានសកម្មភាពប្លែកពីសួនរុក្ខជាតិដែលយើងដាំ ។ វាជាការទាក់ទាញមួយសម្រាប់សាធារណៈជនចូលទស្សនា គាត់ទទួលបាននូវចំណីអារម្មណ៍ប្លែក។ ក្នុងសួនសត្វនេះ ក៏យើងបន្ថែមនូវការបាញ់ព្រួញកម្សាន្តផងដែរ»។
លោក មាឃ បូរ៉ា បានបន្ថែមថា គ្រោងនឹងបន្ថែមនាំចូលសត្វប្លែកៗបន្ថែមទៀត ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ៕
Tag:
សួនរុក្ខជាតិអង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com