ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សួន​មុខសាលាខេត្ត​ ឆ្នេរ​​ប៉ាក់ខ្លង ​វត្ត​ទេពនិមិត្ត និងវត្ត​ជោតញ្ញាណ ជា​ទីតាំង​រៀបចំ«កោះកុងសង្ក្រាន្ត»
10, Apr 2024 , 7:59 am        
រូបភាព
 រូបភាព​ពី​ហ្វេសប៊ុក​អភិបាល​ខេត្ត​កោះកុង​
រូបភាព​ពី​ហ្វេសប៊ុក​អភិបាល​ខេត្ត​កោះកុង​
«កោះកុងសង្រ្កាន្ត​» នឹង​ត្រូវរៀបចំឡើង​នៅ ​រយៈពេល​៤ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៦ ខែមេសា ​៤ទីតាំង​ផ្សេងគ្នា គឺនៅ​សួនច្បារ​មុខសាលាខេត្ត ​វត្ត​ទេពនិមិត្ត វត្ត​ជោតញ្ញាណ និង​ឆ្នេរ​សមុទ្រ​ប៉ាក់ខ្លង។ ក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធរខេត្ត នឹងរៀបចំដោយ​មាន​ការ​លេង​ល្បែង​ប្រជាប្រិយ និង​កម្មវិធី​កម្សាន្ត​ជាច្រើន។


 
រដ្ឋបាលខេត្តកោះកុង នឹង​រៀបចំ​ព្រឹត្តិការណ៍​«កោះកុង​សង្រ្កាន្ត» ដើម្បី​ចូលរួមអបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ព្រឹត្តិការណ៍នេះ នឹង​មាន​ការប្រគំ​តន្ត្រីសម័យ ការ​រាំលេងកម្សាន្ត​ ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក និង​ការ​លេងល្បែងប្រជាប្រិយគ្រប់ប្រភេទ។
 
«កោះកុងសង្រ្កាន្ត» រៀបចំរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា នៅសួន​ច្បារមុខសាលាខេត្ត វត្តទេពនិមិត្ត វត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។
 
អត្ថបទទាក់ទង
 
ក្រៅពីខេត្តកោះកុង​ រាជធានី-ខេត្តដទៃទៀត ក៏​ប្រកាស​រៀបចំសង្រ្កាន្តដែរ ដូចជារាជធានីភ្នំពេញ ​ ​ខេត្ត​បាត់ដំបង ឧត្តរមានជ័យ​ កំពត កំពង់ស្ពឺ តាកែវ កំពង់ធំ កែប ព្រៃវែង ស្វាយរៀង និងខេត្ត​ប៉ៃលិន ជាដើម៕
 
រូបភាព​ពី​ហ្វេសប៊ុក​អភិបាល​ខេត្ត​កោះកុង​

រូបភាព​ពី​ហ្វេសប៊ុក​អភិបាល​ខេត្ត​កោះកុង​

រូបភាព​ពី​ហ្វេសប៊ុក​អភិបាល​ខេត្ត​កោះកុង​

Tag:
 កោះកុងសង្ក្រាន្ត
  សង្រ្កាន្ត​​
  ​ចូលឆ្នាំខ្មែរ
  កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com