ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិនបានទេ ! អាហារ ៥មុខដែលកាន់តែញ៉ាំកាន់ធ្វើឲ្យអ្នកចាស់និងខ្សោយសុខភាពទៀត
× យោងតាមការពិសោធន៍ ប្រភេទអាហារខាងក្រោមនេះ គឺសុទ្ធតែបង្ករគ្រោះថ្នាក់ដល់សុខភាពតែមនុស្សជាច្រើននៅតែបរិភោគជាប្រចាំថ្ងៃ។
១. របស់អាំង៖ ក្រុមអាហារបែបអាំងសម្បូរទៅដោយជាតិខ្លាញ់ ប៉ះពាល់ខ្លាំងដល់កោសិការ។ ទន្ទឹមនឹងនោះក៏ធ្វើឲ្យរាងកាយ និងធ្មេញរបស់អ្នកទទួលទានឆាប់ចាស់។ ម្ហូបអាហារដែលឆ្លងកាត់ការអាំងនេះនៅពេលចូលទៅក្នុងរាងកាយនឹងធ្វើឲ្យស្បែករបស់អ្នកប្រែជាជ្រីវជ្រួញ។
២. ទឹកប៉ូវកំលាំង៖ ទឹកប៉ូវកំលាំងគឺជាប្រភេទភេសជ្ជៈដែលធ្វើឲ្យរាងកាយរបស់អ្នកឆាប់ចាស់បំផុតព្រោះជាតិស្ករ និងកាហ្វេអ៊ីនច្រើនពេក។ នៅពេលប្រភេទទឹកនេះចូលក្នុងខ្លួនវានឹងឃាំងមិនឲ្យកោសិការលូតលាស់បានល្អ។ ក្រៅពីនោះគ្រឿងស្រវឹងដូចជាស្រា និងបៀរកាន់តែធ្វើឲ្យកោសិការបាត់បង់ជាតិទឹក និងបន្ថយចំនួនវីតាមីននៅក្នុងរាងកាយទៀតផង។
៣. អាហារបែបប្រឡាក់ និងផ្អាប់៖ មូលហេតុនៃការធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រភេទអាហារនេះគឺបណ្ដាលមកពីបរិមាណអំបិលច្រើនហួសកំណត់របស់វា ដែលនឹងបំផ្លាញក្រពះរបស់អ្នក និងប៉ះពាល់ដល់សំពាធឈាម និងដំណើរការរបស់ក្រលៀន ធ្វើឲ្យអ្នកឆាប់ចាស់ខ្លាំង។
៤. អាហារកំប៉ុង៖ ប្រភេទអាហារកំប៉ុងភាគច្រើនមានបរិមានអំបិលច្រើន ដើម្បីកុំឲ្យងាយខូច។ ស្របនឹងនោះដោយសារមានសារជាតិការពារកុំឲ្យអាហារខូច ដូចនេះអាហារកំប៉ុងក៏បង្ករគ្រោះថ្នាក់ដល់សុខភាពមិនធម្មតាដែរ។
៥. អាហារសំបូរខ្លាញ់៖ តាមការពិសោធន៍បានបង្ហាញឲ្យឃើញថា ការទទួលទានអាហារសំបូរខ្លាញ់នឹងធ្វើឲ្យអ្នកឆាប់ខឹងច្រឡោតបង្កឲ្យមុខឡើងមុនច្រើន។ ញ៉ាំអាហារមានខ្លាញ់ច្រើននឹងធ្វើឲ្យអ្នកកើតជំងឺខ្លាញ់រុំសរសៃឈាមដែលជាជំងឺគ្រោះថ្នាក់បំផុត៕
© រក្សាសិទ្ធិដោយ thmeythmey.com