ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ ! អាហារ ៥​មុខ​ដែល​កាន់តែ​ញ៉ាំ​កាន់​ធ្វើ​ឲ្យ​អ្នក​ចាស់និងខ្សោយសុខភាព​ទៀត
12, Apr 2024 , 6:59 am        
រូបភាព
យោង​តាម​ការ​ពិសោធន៍ ប្រភេទ​អាហារ​ខាងក្រោម​នេះ គឺ​សុទ្ធតែ​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​តែ​មនុស្ស​ជា​ច្រើន​នៅ​តែ​បរិភោគ​ជា​ប្រចាំ​ថ្ងៃ​។



១. របស់​អាំង​៖ ក្រុម​អាហារ​បែប​អាំង​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ ប៉ះពាល់​ខ្លាំង​ដល់​កោសិការ​។ ទន្ទឹម​នឹង​នោះ​ក៏​ធ្វើ​ឲ្យ​រាង​កាយ និង​ធ្មេញ​របស់​អ្នក​ទទួលទាន​ឆាប់​ចាស់​។ ម្ហូបអាហារ​ដែល​ឆ្លងកាត់​ការ​អាំង​នេះ​នៅ​ពេល​ចូល​ទៅ​ក្នុង​រាង​កាយ​នឹង​ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ប្រែជា​ជ្រីវជ្រួញ​។
 
២. ទឹក​ប៉ូវ​កំលាំង​៖ ទឹក​ប៉ូវ​កំលាំង​គឺជា​ប្រភេទ​ភេសជ្ជៈ​ដែល​ធ្វើ​ឲ្យ​រាង​កាយ​របស់​អ្នក​ឆាប់​ចាស់​បំផុត​ព្រោះ​ជាតិ​ស្ករ និង​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​។ នៅ​ពេល​ប្រភេទ​ទឹក​នេះ​ចូល​ក្នុង​ខ្លួន​វា​នឹង​ឃាំង​មិន​ឲ្យ​កោសិការ​លូតលាស់​បាន​ល្អ​។ ក្រៅពី​នោះ​គ្រឿង​ស្រវឹង​ដូច​ជា​ស្រា និង​បៀរ​កាន់តែ​ធ្វើ​ឲ្យ​កោសិការ​បាត់បង់​ជាតិ​ទឹក និង​បន្ថយ​ចំនួន​វីតាមីន​នៅ​ក្នុង​រាង​កាយ​ទៀត​ផង​។
 
៣. អាហារ​បែប​ប្រឡាក់ និង​ផ្អាប់​៖ មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រភេទ​អាហារ​នេះ​គឺ​បណ្ដាល​មក​ពី​បរិមាណ​អំបិល​ច្រើន​ហួសកំណត់​របស់​វា ដែល​នឹង​បំផ្លាញ​ក្រពះ​របស់​អ្នក និង​ប៉ះពាល់​ដល់​សំពាធ​ឈាម និង​ដំណើរការ​របស់​ក្រលៀន ធ្វើ​ឲ្យ​អ្នក​ឆាប់​ចាស់​ខ្លាំង​។
 
៤. អាហារ​កំប៉ុង​៖ ប្រភេទ​អាហារ​កំប៉ុង​ភាគច្រើន​មាន​បរិ​មាន​អំបិល​ច្រើន ដើម្បី​កុំ​ឲ្យ​ងាយ​ខូច​។ ស្រប​នឹង​នោះ​ដោយសារ​មាន​សារជាតិ​ការពារ​កុំ​ឲ្យ​អាហារ​ខូច ដូចនេះ​អាហារ​កំប៉ុង​ក៏​បង្ករ​គ្រោះថ្នាក់​ដល់​សុខភាព​មិនធម្មតា​ដែរ​។
 
៥. អាហារ​សំបូរ​ខ្លាញ់​៖ តាម​ការ​ពិសោធន៍​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ទទួលទាន​អាហារ​សំបូរ​ខ្លាញ់​នឹង​ធ្វើ​ឲ្យ​អ្នក​ឆាប់​ខឹង​ច្រឡោត​បង្ក​ឲ្យ​មុខ​ឡើង​មុន​ច្រើន​។ ញ៉ាំ​អាហារ​មាន​ខ្លាញ់​ច្រើន​នឹង​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺ​ខ្លាញ់​រុំ​សរសៃឈាម​ដែល​ជា​ជំងឺ​គ្រោះថ្នាក់​បំផុត​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com