កីឡាអន្តរជាតិ
អន្តរជាតិ
CPS ៖ អ្នកគាំទ្រដែលប្រើសម្តីរើសអើងតាមបណ្តាញអុីនធឺណិត មិនអនុញ្ញាតឱ្យចូលកីឡាដ្ឋានប្រកួត
30, Jun 2022 , 8:29 pm        
រូបភាព
អ្នកគាំទ្រដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋ ការស្អប់ខ្ពើម និងការរើសអើងតាមបណ្តាញអ៊ីនធឺណិត ត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតក្នុងកីឡាដ្ឋាន។ នេះបើតាមអង្គការកាត់ក្តីឯករាជ្យ អង់គ្លេសនិងវែលស៍ Crown Prosecution Service ថ្ងៃទី២៩ ខែមិថុនា។


កន្លងមកតុលាការអង់គ្លេស បានចេញបម្រាមហាមឃាត់លើអ្នកគាំទ្របាល់ទាត់បាន ដែលបង្កបទល្មើសជាក់ស្តែងតែប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ CPS អះអាងថា ស្ថាប័នខ្លួនអាចស្នើឱ្យតុលាអង់គ្លេសដាក់ទណ្ឌកម្មកាន់តែតឹង រឹងសម្រាប់អ្នកគាំទ្រណាដែល បានប្រព្រឹត្តិអំពើដ៏គួរឱ្យស្អប់ខ្ពើម រួមទាំងមានការរើសអើង។
 
«បទប្បញ្ញាតិ្តថ្មីនេះ នឹងអនុញ្ញាតឱ្យមានការហាមឃាត់រាល់ទង្វើរំលោភបំពានពាក់ព័ន្ធការរើសអើងជាងសាសន៍ ឬអរិភាពគួរឱ្យស្អបផ្សេងៗដែលកើតឡើងនៅលើអ៊ីនធឺណិត។ យើងបានដើរតួរយ៉ាងសំខានក្នុងការប្រឆាំងបទឧក្រិដ្ឋនេះ ដើម្បីជួយឱ្យកីឡាកររបស់យើងបានសុវត្ថិភាពក្នុងការទស្សនា ហើយបោសសំអាត់ការស្អប់ខ្ពើមចេញពីបាល់ទាត់។»។ បើតាមសេចក្តីថ្លែងការណ៍របស់ CPS។
 
CPS ក៏បានអះអាងបន្ថែមថាខ្លួនក៏កំពុងតែធ្វើការងារជាមួយក្រុមមន្ត្រីប៉ូលីស ក៏ដូចជាក្លិបបាល់តាត់ កីឡាករ និង Premier League ដើម្បីស្វែងយល់អំពីរបៀបនៃការរើសអើងទាំងនេះ។ CPS ក៏នឹងស្នើឱ្យតុលាការកាត់ក្តីលើរឿងទាំងនេះ ជាពិសេសស្នើឱ្យមានច្បាប់ការពារលើជនរងគ្រោះនៃការរើសអើងផងដែរ។
 
មិនត្រឹមតែប៉ុណ្ណោះ បើតាមអង្គការកាត់ក្តីឯករាជមួយនេះ ជនឧក្រិដ្ឋទាំងនោះ ក៏អាចត្រូវបានហាមឃាត់មិនឱ្យចូលទស្សនាការប្រកួតក្នុងកីឡាដ្ឋាននានា រហូតដល់ទៅ ១០ឆ្នាំទៀតផង៕
 
 
 

Tag:
 Crown Prosecution Service
© រក្សាសិទ្ធិដោយ thmeythmey.com