កីឡាអន្តរជាតិ
អន្តរជាតិ
FIFA លក់សំបុត្របានជាង១​,៨លានហើយសម្រាប់ World Cup កាតា
30, Jun 2022 , 10:29 pm        
រូបភាព
អ្នករៀបចំកម្មវិធី World Cup បានលក់សំបុត្រជាង ១.៨លានសំបុត្រហើយសម្រាប់ការការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នៅកាតា។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានប្រកាសបែបនេះថ្ងៃទី២៩ ខែមិថុនា មុនពេលការលក់សំបុត្រជុំបន្ទាប់នៅថ្ងៃទី៥ ខែកក្កដា។



បើតាម FIFA សំបុត្រប្រភេទពិសេសជាច្រើន ត្រូវបានលក់សម្រាប់តែអ្នករស់នៅប្រទេសកាតា និងអ្នកគាំទ្រដែលរស់នៅបណ្តារដ្ឋតាមតំបន់ឈូងសមុត្រអារ៉ាប់។
 
ក្រៅពីកាតា អ្នកគាំទ្រមកពីជុំវិញពិភពលោកដែលទិញសំបុត្រច្រើនដែររួមមានកាណាដា, អង់គ្លេស, បារាំង, អាល្លឺម៉ង់, អារ៉ាប៊ីសាអូឌីត,អេស្ប៉ាញ, អេមីរ៉ាត់អារ៉ាប់រួម និងអាម៉េរិក។ FIFA ប្រកាសបែបនេះ។

បើតាមអ្នកនាំពាក្យសហព័ន្ធបាល់ទាត់ពិភពលោក សហព័ន្ធរំពឹងថា សំបុត្រជាង ៣លានសំបុត្រសម្រាប់ការប្រកួតទាំង២៨ថ្ងៃ នៃព្រឹត្តិការណ៍ នឹងត្រូវលក់អស់។
 
សំបុត្រជុំបន្ទាប់ នឹងបើកលក់ចាប់ពីថ្ងៃទី៥ ខែកក្កដា រហូតដល់ថ្ងៃទី១៦ ខែសីហា ហើយការទិញនិងការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអនឡាញតែប៉ុណ្ណោះ៕
 

Tag:
 FIFA
  Qatar World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com