កីឡាអន្តរជាតិ
អន្តរជាតិ
ហិរញ្ញវត្ថុ Barca ងើបវិញ ក្រោយលក់សិទ្ធិទូរទស្សន៍ ១០ភាគរយឱ្យក្រុមហ៊ុនវិនិយោគអាម៉េរិក
01, Jul 2022 , 11:38 am        
រូបភាព
Barcelona យល់ព្រមលក់ភាគហ៊ុនសិទ្ធិទូរទស្សន៍ La Liga TV ១០ភាគរយរបស់ខ្លួន សម្រាប់រយៈពេល ២៥ឆ្នាំ ទៅក្រុមហ៊ុនវិនិយោគអាម៉េរិក Sixth Street Partners ក្នុងតម្លៃ ២១៦លានដុល្លារ។ បើតាម Barcelona ថ្ងៃទី៣០ ខែមិថុនា។


កាលពីពាក់កណ្តាលខែមិថុនា ក្លិបរហ័សនាមអ្នកមានបុណ្យ ធ្លាប់បានប្រកាសលក់សិទ្ធិអាជ្ញាប័ណ្ណទិញលក់ទំនិញរបស់ក្លិប ឬ Barcelona Licensing and Merchandising (BLM) ដែលមានតម្លៃចន្លោះ ២១០-៣១៥លានដុល្លារ និងប្រកាសលក់សិទ្ធិទូរទស្សន៍ La Liga TV ភាគហ៊ុនដល់ទៅ ២៥ភាគរយ។ សិទ្ធិទូរទស្សន៍ La Liga TV តម្លៃក្នុង១០ភាគរយ មានទំហំទឹកប្រាក់ ២១៦លានដុល្លារ។
 
កិច្ចសន្យាជាមួយ Barca នេះទៀតសោត ត្រូវបានមើលឃើញថាក្រុមហ៊ុនវិនិយោគ Sixth Street Partners នឹងរកបានចំណូលបានជាង ២៨០លានដុល្លារ ពីការវិនិយោគ ២១៦លានដុល្លារនេះ។ ក្រុមហ៊ុនវិនិយោគនេះ នឹងទទួលផលចំណេញ ១០ភាគរយពីចំណូលនៃសិទ្ធិទូរទស្សន៍នេះរហូតដល់ឆ្នាំ ២០៤៧។
 
«យើងកំពុងធ្វើឱ្យឥទ្ធិពលសេដ្ឋកិច្ចរបស់យើងងើបឡើងវិញ ជាមួយយុទ្ធសាស្ត្រដ៏ប្រសិទ្ធិភាពរបស់យើងក្នុងការពង្រឹងផ្នែកហិរញ្ញវត្ថុរបស់ក្លិប។ ក្រុម Sixth Street បានជួយគាំទ្រដល់កីឡាបាល់ទាត់ ហើយក្រុមហ៊ុននេះមានបទពិសោធន៍វិនិយោគជាមួយស្ថាប័នកីឡា ជាប្រព័ន្ធផ្សព្វផ្សាយកីឡាក៏ដូចជាដៃគូដ៏សំខាន់ដែលរួមចំណែកចំណេះដឹង និងធនធានដ៏សំខាន់សម្រាប់ក្លិបយើង។»។ បើសម្តីលោក Joan Laporta និយាយក្នុងសេចក្តីថ្លែងការណ៍បែបនេះ។
 
កាលពីឆ្នាំ ២០២១ ក្នុងខែសីហា ឆ្នាំ២០២១ លោក Laporta បានប្រកាសថា ក្លិប Barca បានជំពាក់បំណុលដល់ទៅជាង ១,៣៥​ពាន់លានអឺរ៉ូ (១,៤២ពាន់លានដុល្លារ) ក្នុងនោះជាង ៧០៧លានដុល្លារជំពាក់ធនាគា។ 
 
គួររំលឹកថាកាលខែមីនាឆ្នាំ ២០២២ Barca បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន កម្មវិធីមាតិការតន្ត្រី Spotify តម្លៃជាង ៣០០លានដុល្លារ ដែលជាម្ចាស់ឧបត្ថម្ភថ្មីនៅលើអាវរបស់កីឡាករក្នុងក្រុម និងកិច្ចសន្យាប្តូរឈ្មោះកីឡដ្ឋានទៅជា Spotify Camp Nou៕
 

Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com