ជាតិ
​​​ន​យោ​បាយ​ជាតិ​
ស្វាមី​លោកស្រី មូ សុខ​ហួរ ទទួលមរណភាព​
28, Mar 2016 , 11:06 am        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី មូ សុខ​ហួរ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បានប្រកាស​ពី​មរណភាព​ស្វាមី​របស់ខ្លួន​នៅ​សហរដ្ឋអាមេរិក លោក Scott Leiper កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​] នា​ថ្ងៃទី​២៨ ខែមីនា នេះ​។​

 
​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន លោកស្រី មូ សុខ​ហួរ បានបញ្ជាក់​ឲ្យ​ដឹងថា លោក Scott Leiper បានទទួល​មរណភាព​ដោយសារ​ស្ថានភាព​ជំងឺមហារីក​ធ្ងន់ធ្ងរ ខណៈ​លោក​មិនបាន​សម្រេច​បំណងប្រាថ្នា​ក្នុងការ​ប្រើប្រាស់​ពេលវេលា​ចុងក្រោយ​នៅ​ខេត្តកំពត​។​
 
​ជាមួយគ្នានេះ លោកស្រី មូ សុខ​ហួរ អះអាងថា​៖ «​ខ្ញុំ​នឹង​យក​ធាតុ​គាត់​មក​ប្រទេស​កម្ពុជា​។ គាត់​ស្រឡាញ់​ប្រទេស​កម្ពុជា​ណាស់​»​។​
 
​លោកស្រី មូ សុខ​ហួរ បាន​រៀបការ​ជាមួយ​លោក Scott Leiper ជនជាតិ​អាមេរិក កាលពី​ឆ្នាំ​១៩៨៤ ខណៈ​ពួកគាត់​ធ្វើការ​ជាមួយគ្នា​នៅ​ជំរំ​ជនភៀសខ្លួន​នៅ​ជាយដែន​ខ្មែរ​-​ថៃ​។ គូ​ស្វាមី​-​ភរិយា​នេះ មានកូន​ស្រី​បីនាក់ ដែលមាន​ឈ្មោះ Thida Leiper, Devi Leiper និង Malika Leiper៕
 
 

Tag:
 មូរ សុខ​ហួ
© រក្សាសិទ្ធិដោយ thmeythmey.com