ជាតិ
អាហារូបករណ៍​សិក្សា​នៅ​ប្រទេស​ចិន ១០២៨​កន្លែង ផ្ដល់​ឲ្យ​និស្សិត​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា ​
01, May 2017 , 8:19 am        
រូបភាព
ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាស​ស្ដីពី​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​។ អាហារូបករណ៍​នេះ ផ្ដល់​ដោយ​រដ្ឋាភិបាល​ខេត្ត Guizhou  ចំនួន ១០២៨​កន្លែង ដល់​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា​ផង​។ អាហារូបករណ៍​ទាំង ១០២៨​កន្លែង​នេះ មាន​ថ្នាក់បណ្ឌិត​, ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​, ថ្នាក់​បរិញ្ញាបត្រ​, ថ្នាក់​អប់រំ​វិជ្ជាជីវៈ និង​អាហារូបករណ៍​ទូទៅ​។​



អាហារូបករណ៍​ចំនួន ១០២៨​កន្លែង បានផ្ដល់​ដោយ​រដ្ឋាភិបាល​ខេត្ត Guizhou  ដល់​តំបន់​អាស៊ីអាគ្នេយ៍​រួមទាំង​កម្ពុជា ដើម្បី​បន្ត​ការសិក្សា​នៅតាម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ចំនួន ១៨ នៃ​ខេត្ត Guizhou ប្រទេស​ចិន​។ អាហារូបករណ៍​នេះ មាន​ថ្នាក់បណ្ឌិត​ចំនួន ២១​កន្លែង​, ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ១១៥​កន្លែង​, ថ្នាក់​បរិញ្ញាបត្រ​ចំនួន ៤៣៩​កន្លែង​, ថ្នាក់​អប់រំ​វិជ្ជាជីវៈ​ចំនួន ២២០​កន្លែង និង​អាហារូបករណ៍​ទូទៅ​ចំនួន ២៣៣​កន្លែង​។​

​បេក្ខជន​ទាំងពីរ​ភេទ ដែលមាន​ចំណាប់អារម្មណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន អាច​តាមដាន​ព័ត៌មាន​លម្អិត​ផ្សេងៗ  ដោយ​ចូលទៅ​កាន់​គេហទំព័រ http://www.seameo.org/SEAMEOWeb2/index.php?option=com,_content&view=category&id=149&ltemid=427 ឬ​ទាក់ទង​ផ្ទាល់​ជាមួយ  SEAMEO Secretariat តាមរយៈ [email protected] ។ អាហារូបករណ៍​នេះ នឹង​ផុតកំណត់​ត្រឹម​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៧​ខាងមុខនេះ​៕



© រក្សាសិទ្ធិដោយ thmeythmey.com