ជាតិ
៥​ខែ ចំណូល​លក់​បណ្ណទ​ស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ជិត​៤៦​លាន​ដុល្លារ​
07, Jun 2017 , 7:19 pm        
រូបភាព
​សៀមរាប​៖ រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៧ ការលក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៤៥,៩១៣,៦០២ ដុល្លារ ដែល​ចំនួន​នេះ​គ្រឹះស្ថាន​អង្គរ ដែលជា​ស្ថាប័ន​គ្រប់គ្រង​លក់​ប័ណ្ណ​បញ្ជាក់ថា មានការ​កើនឡើង​ចំនួន ៦៤,១៣% ធៀប​នឹង​ឆ្នាំ​២០១៦​។



​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញថា ភ្ញៀវទេសចរ​ដែល​ចូល​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្ករ​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ មាន​ចំនួន ១,០៩២,៣៧៧​នាក់ ដែល​ចំនួន​នេះដែរ គឺមាន​ការកើនឡើង ១២,៣០% នៅ​ឆ្នាំ​២០១៦​។​

​របាយការណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១ ខែមិថុនា គ្រឹះស្ថាន​អង្គរ​ក៏បាន​បញ្ជាក់​ពី​តួលេខ​ប្រចាំ​ខែឧសភា​ផងដែរ​។ ក្នុង​ខែឧសភា ភ្ញៀវទេសចរ​ចំនួន ១៤៧,០១១​នាក់ ដែល​ចូល​ទិញ​ប័ណ្ណ​ទស្សនា​អង្គរ ហើយ​គិតពី​ចំណូល​ស្មើនឹង ៦,៦៦១,០១២​ដុល្លារ គិត​ជា​ភាគរយ​កើនឡើង ៩១,៧៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦៕


Tag:
 គ្រឹះស្ថាន​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com