COVID-19
ជាតិ
COVID-19៖ កុំ​ចាំ​ទិញ​តែ​ពី​គេ ត្រូវ​ដាំ​ដំណាំ​គ្រប់មុខ​ដើម្បី​ផ្គត់ផ្គង់​តាម​ភូមិ​ស្រុក​ខ្លូន​ឯង​!
24, Mar 2020 , 3:10 pm        
រូបភាព
​លិខិត​មិត្ត​អ្នកអាន​
 
​គេ​មិនអាច​ប៉ាន់ស្មាន​បាន​ថា តើ​បច្ច័យ​អាក្រក់​កើតចេញ​កូ​វីដ​១៩​នោះ នឹងត្រូវ​បន្ត​រយៈពេល​របស់​វា​ប៉ុន្មាន​ឡើយ​។ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០២០​បាន​និយាយថា បើ​ភូ​មិណា មាន​មនុស្ស​ច្រើន អាច​ថា ពី​២​ទៅ​៣​នាក់ ជាពិសេស​សំដៅលើ​អ្នក​ដែល​ទើបនឹង​មក​ថៃ និង​ប្រទេស​នានា បាន​ឆ្លង​កូ​វីដ​-១៩ ភូមិ​នោះ អាច​នឹង​បិទ មិន​ឲ្យ​មានការ​ចេញចូល​តែម្តង​។


 
​ស្របពេល​ដែល​ការ​រាតត្បាត​របស់​កូ​វីដ​១៩ កាន់​បង្កើន​ឥទ្ធិពល​របស់​វា តម្លៃ​ទំនិញ​ចេះតែ​បន្ត​ឡើងថ្លៃ​។ ទំនិញប្រើប្រាស់​នៅ​កម្ពុជា​មួយចំនួន​ត្រូវបាន​នាំចូល និង​មួយ​ភាគ​ទៀត​ផលិត​ដោយ​ខ្លួនឯង​។ និយាយ​ឲ្យ​ចំ មានន័យថា កម្ពុជា​នឹងខ្វះ​ទំនិញ​ហូបចុក​ប្រសិន បើ​ការ​នាំចូល​ខ្វះ ឬ​ត្រូវ​បិទ​ជាយថាហេតុ​។ 
 
​ដូច្នេះ ដើម្បី​ទប់ទល់​ទៅនឹង​ការដំឡើង​ថ្លៃទំនិញ និង​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការខ្វះ​ទំនិញ ឬ​ផលិតផល​ហូបចុក​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ស្វ័យ​កម្ម​សន្តិសុខ​ស្បៀង​ដោយ​ខ្លួនឯង​នៅតាម​ផ្ទះ ភូមិ ឃុំ គឺជា​រឿង​ដែល​ត្រូវ​ចាប់ផ្តើម​ធ្វើ​ចាប់ពីពេលនេះ​តទៅ ពីព្រោះ គេ​មិនដឹងថា តើ​មេរោគ​នេះ​បន្ត​ឥទ្ធិពល​របស់​វារ​ហូត​ដល់​ពេលណា​ឡើយ​។ ពលរដ្ឋ​អាច​ដាំ​បន្លែ ដំណាំ ឬ​ចិញ្ចឹមសត្វ​ណា​ដែល​ចាប់​ឲ្យ​ផល​លឿន​។ 
 
-​ចូរ​កុំ​នាំគ្នា​ចាំ​ទិញ​តែ​ពី​គេ​! ដាំ​ខ្លួនឯង ផលិត​ខ្លួនឯង​! 
​ប្រសិនបើ​ឈានទៅរក​ការបិទ​ភូមិ​ខ្លះទៀត​មែន​។ ស្វ័យ​សន្តិសុខ​ស្បៀង​នៅតាម​ភូមិ​ឃុំ​រឹតតែ​សំខាន់​ថែមទៀត​។ 
-​ចូរ​កុំ​ដកដង្ហើម​តាម​គេ​! នាំគ្នា​ដាំ នាំគ្នា​ធ្វើ នាំគ្នា​ផលិត​! 
 
(​លោក លឹម រតនា ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​) 



© រក្សាសិទ្ធិដោយ thmeythmey.com