ពីនេះ ពីនោះ
«ក្រូចសើច» ជាថ្នាំព្យាបាល ក្អក រមាស់ក្បាល អង្អែ ឈឺពោះ
× ក្រូចសើច ជារុក្ខជាតិតូចមធ្យម កម្ពស់១០ម៉ែត្រ ។ រុក្ខជាតិនេះ ដុះដោយខ្លួនឯង ឬគេដាំនៅតំបន់ដីទូលមិនលិចទឹក។ ក្រៅពីស្លឹក និងសំបកផ្លែ ធ្វើជាគ្រឿងស្លហើយនោះ ក្រូចសើចក៏ជាឱសថព្យាបាលជំងឺច្រើនមុខផងដែរ។
បើតាមសៀវភៅរុក្ខជាតិឱសថកម្ពុជា ស្លឹក ឬសំបកផ្លែ លាយជាមួយរុក្ខជាតិផ្សេងទៀតដាំឆ្ពុង ជួយផ្លូវដង្ហើម បំបាត់ក្លិនខ្លួន ឈឺក្បាល ពិសេសស្ត្រីក្រោយសម្រាលកូន ក្អក ក្អួតឈាម ប៉ះខ្ចាំ។ ផ្លែកាត់ស្លេសក្នុងបំពង់ក ទឹកមាត់ស្អិត លាងឈាមរដូវ បណ្ដេញខ្យល់ក្នុងពោះវៀន ឈឺពោះ រមាស់ក្បាល និងអង្កែ។ រីឯ សំបកផ្លែ បណ្ដេញខ្យល់ក្នុងពោះវៀន ឈឺពោះ។ ទឹកផ្លែ កាត់ស្លេសក្នុងបំពង់ក លាងឈាមរដូវ បណ្ដេញខ្យល់។
បរិមាណប្រើប្រាស់ ដាំផឹក ត្រាំស្រា ឬលាយជាមួយឱសថផ្សេងៗ ៦-១២ក្រាម ក្នុងមួយថ្ងៃ៕
(សារព័ត៌មានថ្មីៗ២៥ រាជធានី-ខេត្ត ដកស្រង់ចេញពីសៀវភៅរុក្ខជាតិឱសថកម្ពុជារបស់ក្រសួងសុខាភិបាល)។
© រក្សាសិទ្ធិដោយ thmeythmey.com