កីឡាជាតិ
ជាតិ
ខ្សែក្រវាត់ Black Panther ទៅប្រកួតដល់កំពង់ចាមនៅសប្ដាហ៍នេះ
× សង្វៀនប្រដាល់ដណ្ដើមខ្សែក្រវាត់ស្រាបៀ Black Panther ទម្ងន់ ៦៣,៥ គីឡូក្រាមប្រមូលផ្ដុំដោយជើងខ្លាំងចំនួន ១២ នាក់ ចែកជា ២ ពូល នឹងទៅប្រកួតជម្រុះលើទឹកដីនៃខេត្តកំពង់ចាមហើយនៅល្ងាចថ្ងៃសៅរ៍ ទី ១៩ មេសា ចុងសប្ដាហ៍នេះ ចាប់ពីម៉ោង ៥ ល្ងាចតទៅ បន្ទាប់ពីប្រកួតដំបូងរៀបចំនៅខេត្តកំពង់ធំ កាលពីមុនចូលឆ្នាំខ្មែរ។
តាមកម្មវិធីដែលត្រូវប្រកួតនៅសប្ដាហ៍នេះមាន៖
ពូល A
គូទី១ ផល សីហា (យុវជនកម្ពុជាមានជ័យ) Vs សួស យ៉ាត (ទ័ពជើងគោក)
គូទី២ សល់ ប៊ុនហូវ (កុសលកីឡា) Vs ឃឹម ពេជ្រចិន្តា (បុរីនាគរាជ)
គូទី៣ តក់ សោភ័ណ្ឌ (អេភូថងកីឡា) Vs សោម តឿទី (ក្លិបខ្លារខិន)
ពូល B
គូទី៤ ឡៅ ផានាថ (រស្មីកុមារកំព្រា) Vs ផាន់ សុវណ្ណ (មិត្តប៉ូលិស)
គូទី៥ ឡុង ប៊ុនរ៉ាត់ (សាលវ័ន្តកីឡា) Vs ឈិន ក្វាន់ង៉ុយ (មកុដរាជសីហ៍)
គូទី៦ ផាន់ សារុន (ព្រះខ័នរាជ) Vs នួន សេតសង់ (ក្រសួងការពារជាតិ)
ចំពោះពិន្ទុបណ្ដោះអាសន្នក្រោយប្រកួតលើកទី១រួចរាល់ កីឡាករ ពូល A កីឡាករ សល់ ប៊ុនហូវ, តក់ សោភ័ណ្ឌ, ផាន់ សារុន មាន ៣ ពិន្ទុក្នុងដៃ ខណៈកីឡាករ ផល សីហា សួស យ៉ាត ឃឹម ពេជ្រចិន្តា មានម្នាក់ ១ ពិន្ទុ។ ចំណែកពូល B វិញកីឡាករ សោម តឿទី ផាន់ សុវណ្ណ និង ឈិន ក្វាន់ង៉ុយ មាន ៣ ពិន្ទុ ស្របពេលកីឡាករនួន សេតសង់, ឡៅ ផានាថ និង កីឡាករ ឡុង ប៊ុនរ៉ាត់ មានម្នាក់១ ពិន្ទុ។
ក្រោយចប់វគ្គជម្រុះតាមពូលកីឡាករជើងខ្លាំងតាមពូលនីមួយៗចំនួន ២ នាក់នឹងត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កម្មវិធី ប្រដាល់តាមបណ្តារខេត្តនេះរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា សហការជាមួយសហព័ន្ធកីឡាប្រដាល់ប្រដាល់កម្ពុជា ក្នុងគោលបំណងផ្សព្វផ្សាយពីយុទ្ធនាការកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
នៅក្នុង ការប្រកួតនីមួយៗ អ្នកឈ្នះនឹងទទួលបានប្រាក់ឧបត្ថម្ភ១២០ដុល្លារ ខណៈអ្នកឈ្នះទទួលបាន១០០ដុល្លារ។ សម្រាប់ម្ចាស់ជើងឯកនៅវគ្គផ្ដាច់ព្រ័ត្រនឹងទទួលប្រាក់រង្វាន់១៧០០ដុល្លារ ជើងឯករងបាន១០០០ដុល្លារ លេខបីបាន៦៥០ដុល្លារ និងលេខបួនបាន៣៥០ដុល្លារអាមេរិក។
កន្លងមកលោកលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអះអាងថាក្រៅពីការផ្សព្វផ្សាយពីយុទ្ធនាការកីឡាស៊ីហ្គេមនៅកម្ពុជានារយៈពេល៩ឆ្នាំខាងមុខគឺត្រៀមដាក់បញ្ចូលកីឡាប្រដាល់ខ្មែរជាវិញ្ញាសាប្រកួតដណ្តើមយកមេដាយផងដែរ។ លោកបន្ថែមថាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចេញយុទ្ធនាការណែនាំពលរដ្ឋឲ្យចេះយ៉ាងហោចណាស់កីឡាមួយប្រភេទ៕
© រក្សាសិទ្ធិដោយ thmeythmey.com