កីឡាជាតិ
ជាតិ
បាល់ទាត់ស្ដ្រី U16 ប្រកួតនៅថ្ងៃទី ៣១ សីហា នេះ
× សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នឹងកម្មវិធីប្រកួតជម្រើសជើងឯកបាល់ទាត់ស្ដ្រីអាយុក្រោម ១៦ឆ្នាំ (U16) លើកទី ៤ ឆ្នាំ ២០១៤ នេះលើទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី ៣១ ខែ សីហា តទៅ ដោយមានក្រុមចូលរួមចំនួន ៩ ក្រុម។
ផ្អែកទៅលើលិខិតលេខ ៤១១/១៤ ស.ប.ក/ស.ជ.ណ របស់ FFC ចុះថ្ងៃទី ២៧ សីហា កន្លងទៅក្រុមចូលរួមទាំង ៩ មាន៖
១) ភ្នំពេញក្រោន (ភ្នំពេញ)
២) អង្គការផ្កាយសមុទ្រ (ភ្នំពេញ)
៣) អង្គការមូលនិធិកុមារកម្ពុជា (ភ្នំពេញ)
៤) សមាគមកីឡាបាល់ទាត់ខេត្តកណ្ដាល
៥) លោកយាយម៉ៅពេជ្រនិល (កំពង់ស្ពឺ)
៦) កង្រីរាជសីហ៍មានរិទ្ធ (កំពង់ឆ្នាំង)
៧) មន្ទីរអប់រំយុវជននិងកីឡាខេត្តស្វាយរៀង
៨) សមាគមកីឡាបាល់ទាត់សៀមរាបអង្គរ (អ.ហ សៀមរាប)
៩) អង្គការកម្មវិធីសលត៍ (បាត់ដំបង)
ការប្រកួតនឹងបញ្ចប់នៅថ្ងៃទី ១២ កញ្ញា ដោយប្រជុំ បច្ចេកទេស និងចាប់ពូល នៅថ្ងៃទី ៣០ សីហា ខាងមុខនៅទីស្នាក់ការសហព័ន្ធក្នុងស្ដាតអូឡាំពិក៕
© រក្សាសិទ្ធិដោយ thmeythmey.com