កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន និង សាលាបាល់ទាត់ជាតិ ប្រជែងឈរកំពូលតារាងលីក U-15 កីឡាករយុវជនក្លិបភ្នំពេញក្រោន
× ក្រុមកីឡាបាល់ទាត់យុវជនមកពីក្លិបភ្នំពេញក្រោន និង យុវជនសាលាបាល់ទាត់ជាតិ កំពុងតែឈរកំពូលតារាងក្នុងពានរង្វាន់បាល់ទាត់លីកយុវជនក្រោមអាយុ ១៥ ឆ្នាំ ដែលរៀបចំនៅមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ក្រោយប្រកួត ២ លើកឈ្នះទាំង ២ ដូចគ្នា។
តាមប្រភពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ពានរង្វាន់នេះរៀបចំឡើងបណ្ដុះថ្នាលយុវជនឱ្យកាន់តែរឹងមាំ និង មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់ ដើម្បីប្រកបអាជីពជាកីឡាករបាល់ទាត់។ ពានឆ្នាំនេះមានក្រុមចូលរួមចំនួន ៩ ដោយចាប់ប្រកួតតាំងពីថ្ងៃទី ៧ កញ្ញា ហើយគ្រោងបញ្ចប់ជើងទី១ នៅថ្ងៃទី ២៣ វិច្ឆិកា។ ការប្រកួតធ្វើឡើងតែថ្ងៃ អាទិត្យ ប៉ុណ្ណោះ ព្រោះមិនឱ្យជាន់គ្នានឹងពេលសិក្សារបស់កីឡាករ។
លទ្ធផលប្រចាំសប្ដាហ៍ទី២ នៅព្រឹកថ្ងៃអាទិត្យ ម្សិលមិញនេះមាន៖
• ឆ្លាមសមុទ្រ ១០ – ០ ខេត្តកណ្ដាល
• យុវជនច្រាំងចំរ៉េះ ០ – ៦ សាលាបាល់ទាត់ជាតិ
• អង្គការមូលនិធិកុមារកម្ពុជា ០ – ១៥ ខេត្តស្វាយរៀង
• អាកាសចរស៊ីវិល ០ – ២ ភ្នំពេញក្រោន
ចំណែកតារាងចំណាត់ថ្នាក់បណ្ដោះអាសន្នមាន៖
១) ភ្នំពេញក្រោន ៦ ពិន្ទុ
២) សាលាបាល់ទាត់ជាតិ ៦ ពិន្ទុ
៣) ឆ្លាមសមុទ្រ ៣ ពិន្ទុ
៤) អាវុធហត្ថខេត្តតាកែវ ៣ពីន្ទុ
៥) យុវជនច្រាំងចំរ៉េះ ៣ ពិន្ទុ
៦) ស្វាយរៀង ៣ ពិន្ទុ
៧) អាកាសចរស៊ីវិល ០ ពិន្ទុ
៨) អង្គការមូលនិធិកុមារកម្ពុជា ០ ពិន្ទុ
៩) ខេត្តកណ្ដាល ០ ពិន្ទុ
សម្រាប់តារាងប្រកួតនៅទី ២៨ កញ្ញា ដែលជាសប្ដាហ៍ទី៣ មាន៖
• សាលាបាល់ទាត់ជាតិ Vs អង្គការមូលនិធិកុមារកម្ពុជា
• អាកាសចរស៊ីវិល Vs ឆ្លាមសមុទ្រ
• អាវុធហត្ថខេត្តតាកែវ Vs ភ្នំពេញក្រោន
• ច្រាំងចំរ៉េះ Vs កណ្ដាល
© រក្សាសិទ្ធិដោយ thmeythmey.com