កីឡាជាតិ
ជាតិ
កម្ពុជាចាញ់មីយ៉ាន់ម៉ា ១-០ ដោយសារគ្រាប់បាល់ប៉េណាល់ទីនៅចុងតង់ទីមួយ កម្ពុជា បានចាញ់មីយ៉ាន់ម៉ាក្នុងលទ្ធផល ១-០ នាការប្រកួតវគ្គជម្រុះ AFF Suzuki Cup ឆ្នាំ២០១៤ នៅលើទីលាននៃកីឡដ្ឋាន New Laos National Stadium ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នៅថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០១៤ នេះ។
នៅនាទី ទី៤៣ ខ្សែប្រយុទ្ធ Kyaw Ko Ko បានស៊ុតបាល់ប៉េណាល់ទីនាំមុខសម្រាប់មីយ៉ាន់ម៉ា បន្ទាប់ពីលោកអាជ្ញាកណ្តាលជនជាតិជប៉ុន Jumpei Iida មើលឃើញថា ខ្សែការពារ សុខ សុវណ្ណ បានយកដៃទៅប៉ះបាល់នៅក្នុងតំបន់គ្រោះថ្នាក់។
បើងាកទៅមើលប្រវត្តិប៉ះគ្នារបស់ក្រុមទាំង ២ កម្ពុជា មិនដែលមីយ៉ាន់ម៉ា ទេនៅក្នុងការប្រកួតពានរង្វាន់នេះ ដោយប្រកួត ៤ លើកចាញ់ទាំង ។ នៅឆ្នាំ ១៩៩៦ កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ៥ ទល់ ០ ហើយនៅឆ្នាំ ២០០២ បន្តចាញ់ ៥ ទល់ ០ ទៀត។ ចូលដល់ឆ្នាំ ២០០៨ កម្ពុជាចាញ់មីយ៉ាន់ម៉ា ៣ ទល់ ២ និងប្រកួតចុងក្រោយកម្ពុជា ចាញ់ មីយ៉ាន់ម៉ា ៣ ទល់ ០ ។
កម្ពុជានៅសល់ការប្រកួតជាមួយប្រ៊ុយណេនៅថ្ងៃទី២០ ខែកក្កដា ក្រោយជំនួបរវាងមីយ៉ាន់ម៉ា និងម្ចាស់ផ្ទះឡាវ។
កីឡាករកម្ពុជា៖ ស៊ូ យ៉ាទី (GK), សុខ សុវណ្ណ, ឃួន ឡាបូរ៉ាវី, គួច សុគម្ភៈ, ចាន់ វឌ្ឍនាកា, ងយ ស្រ៊ីន (សុក ចាន់រស្មី ៧០), ឈុន សុធារ័ត្ន (ប្រាក់ មុន្នីឧត្តម ៥៨) , ស៊ុន សុវណ្ណរិទ្ធី, សាយ ពិសិដ្ឋ, ហុង ផេង និង រស់ សំអឿន (ឈិន ឈឿន ៦៩)៕
© រក្សាសិទ្ធិដោយ thmeythmey.com